បុរសម្នាក់យំបោកខ្លួន ពេលឃើញសង្សាររៀបការជាមួយប្រុសផ្សេង (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ សាកស្រមៃមើលថា អ្នកបានស្រលាញ់គ្នាជាមួយស្រីម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែស្រាប់តែថ្ងៃមួយ នាងក៏ទៅរៀបការជាមួយប្រុសផ្សេង។ តើអ្នកនឹងមានអារម្មណ៍យ៉ាងម៉េចដែរ?ជាក់ស្តែង ហេតុការណ៍នេះបានកើតឡើងទៅលើបុរសអភ័ព្វស្នេហ៍ម្នាក់រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Aswar Anas បានស្រលាញ់គ្នាជាមួយស្រីម្នាក់ឈ្មោះ Asni អស់រយៈពេលជាង ៦ឆ្នាំមកហើយ ប៉ុន្តែចុងក្រោយបែរជានាង Asni ទៅរៀបការជាមួយប្រុសផ្សេងទៅវិញ។កាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅនេះ លោក Aswar បានទៅចូលរួមពិធីមង្គលការរបស់សង្សារខ្លួនគឺនាង Asni។ប៉ុន្តែគ្រាន់តែឃើញសង្សារខ្លួនកំពុងតែរៀបការជាមួយប្រុសផ្សេងភ្លាម ស្រាប់តែរូបគេយំបោកខ្លួនយកតែម្តង។វីដេអូរបស់គេ ទ្រហោយំបានចែកចាយពេញបណ្តាញសង្គម ហើយមនុស្សម្នាក៏មានការអាណិតអាសូររូបគេផងដែរ។យ៉ាងណាមិញ បើតាមប្រភពបានឱ្យដឹងថា ក្រុមគ្រួសារខាងស្រីក៏បាននាំរូបគេចាកចេញ ហើយក៏បានលួងលោមគេផងដែរ។ដោយឡែក កូនក្រមុំក៏យំព្រមគ្នាផងដែរ នៅពេលឃើញលោក Aswar យំខ្លាំងបែបនេះ។ បើតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា គូស្នេហ៍មួយគូនេះមិនអាចរៀបការជាមួយគ្នាបាន ព្រោះតែសាសនាពួកគេខុសគ្នា។ក្រៅពីនេះទៀត លោក Aswar ក៏មិនបានសុំក្រុមគ្រួសារខាងស្រីរៀបការឱ្យបានលឿនផងដែរ ទើបមានជនទីបីឆក់យកឱកាសនេះ ហើយឪពុកម្តាយខាងស្រីក៏លើកកូនឱ្យទៅជនទីបីនោះយកតែម្តង៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
កូនក្រមុំយំ និងសង្សារនាងគឺលោកAswar ក៏យំផងដែរ
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន