ខួបស្នេហា៣ឆ្នាំ ដេវីត និយាយថា នឹងលែងដៃ ទេព បូព្រឹក្ស នៅពេលលោក....

ភ្នំពេញ៖ បិទភ្នែកបើកភ្នែក នៅពេលនេះ តារាចម្រៀងឯករាជ្យ លោក ងួន ចាន់ដេវីត បានសាងក្តីស្រលាញ់ ជាមួយនឹង តារាស្រី​កញ្ញា ទេព បូព្រឹក្ស បានរយៈពេល៣ឆ្នាំមកហើយ ក្រោយឆ្លងកាត់ព្យុះភ្លៀង រាប់មិនអស់ជាមួយគ្នា។ជាក់ស្តែង កាលពីយប់មិញនេះដែរ អ្នកទាំងពីរ ក៏បានដឹកដៃគ្នា ទៅធ្វើពិធីខួបគម្រប់៣ឆ្នាំ នៃស្នេហារបស់ពួកគេ នៅក្នុងភោជនីយដ្ឋាន ជាមួយនឹងឈុតសម្លៀកសដូចគ្នា ស្រស់ស្អាត ស្រស់សង្ហាទាំងព្រម ធ្វើឲ្យ អ្នកគាំទ្រ សរសើរថា ពួកគេ ពិតជាសាកសមនឹងគ្នាខ្លាំង ហើយក៏សង្ឃឹមថា ពួកគេ នឹងគិតគូថ្ងៃពិសេស ក្នុងពេលឆាប់ៗនេះផងដែរ ព្រោះរយៈពេលពួកគេ ក៏យូរណាស់មកហើយដែរ។មិនតែប៉ុណ្ណោះ មិនត្រឹមតែរូបថតស្វីតៗប៉ុណ្ណោះ លោក ដេវីត ក៏បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ក្តុកក្តួលទៅតាមអត្ថន័យរបស់លោក មិនវែងមិនខ្លី តែពិតជាឲ្យ អ្នកឃើញពាក្យទាំងនេះ អាចរំភើបទៅតាម។ ដោយក្នុងនោះ  លោកក៏បានបង្ហោះរូបថត អនុស្សាវរីយ៍ ជាមួយគ្នារយៈពេល៣ឆ្នាំ ជាមួយនឹងសារមួយ ដែលមានន័យថា៖Happy 3Years anniversary គ្មានពាក្យចាំបាច់ត្រូវបញ្ជាក់ចិត្តស្មោះអ្វីទេ មានតែពាក្យថាអរគុណដែលទ្រាំរងទុក្ខ សើច សប្បាយ ទឹកភ្នែក ចែករំលែក លើកទឹកចិត្ត និង លះបង់ឲ្យគ្នាទៅវិញទៅមក អរគុណដល់ព្រះដែលគ្រប់គ្រងព្រេងវាសនា បានចារឲ្យគាត់មកជួបខ្ញុំ។ ហើយខ្ញុំនឹងលែងដៃនាងនៅថ្ងៃមួយ គឺថ្ងៃដែលខ្ញុំអស់ដង្ហើម។យ៉ាងណាមិញ ទម្រាំពួកគេ អាចដើរមកដល់ចំណុចនេះ ទេព បូព្រឹក្ស និង ដេវីត បានឆ្លងកាត់ នូវរឿងរ៉ាវរាប់មិនអស់ ជាមួយនឹង​ ការរិះគន់ ជាន់ពន្លិច និង ពាក្យអាក្រក់ជាច្រើន នៅក្នុងបណ្តាញសង្គម តែពួកគេ នៅតែក្លាហាន កាន់ដៃគ្នា មិនខ្វល់នឹងពាក្យសម្តី រហូតមកទល់ពេលនេះ ពួកគេ បានស្រលាញ់ និង ស្គាល់ចិត្ត ថ្លើមគ្នា បាន៣ឆ្នាំហើយ៕
ខួបស្នេហា៣ឆ្នាំរបស់ពួកគេ
ខួបស្នេហា៣ឆ្នាំរបស់ពួកគេ
ខួបស្នេហា៣ឆ្នាំរបស់ពួកគេ
អនុស្សាវរីយ៍ក្នុងរយៈពេល៣ឆ្នាំមក
អនុស្សាវរីយ៍ក្នុងរយៈពេល៣ឆ្នាំមក
អនុស្សាវរីយ៍ក្នុងរយៈពេល៣ឆ្នាំមក
អនុស្សាវរីយ៍ក្នុងរយៈពេល៣ឆ្នាំមក