ទីបំផុត!! គ្រូបង្វឹក ដែលចេញពីតំណែងមុនគេនៅ Premier League រដូវកាលនេះ ត្រូវបានរកឃើញ

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ០៩:៣៥
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Watford លោក Javi Gracia បានចាកចេញពីតំណែងរបស់លោក នេះបើតាមសេចក្ដីប្រកាសរបស់ក្លិប Watford។
លោកJavi Gracia
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Gracia ៤ប្រកួតដំបូងនៅក្នុងរដូវកាលថ្មីនេះក្នុងក្របខណ្ឌ Premier League Watford មានត្រឹម ១ពិន្ទុ និងកំពុងឈរបាតតារាង ក្រោយចាញ់៣ និងស្មើ១ មិនដែលឈ្នះ ដែលនេះជាហេតុផលបានឈានដល់ធ្វើឲ្យលោក ឈានដល់ការចែកផ្លូវគ្នាជាមួយ Watford។ ការចែកផ្លូវគ្នាជាមួយ Watford បានធ្វើឲ្យលោក Javi Gracia ជាអ្នកចាត់ការទូទៅដំបូងគេ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលបានចាកចេញពីតំណែង។
លោក Javi Gracia
គួរឲ្យដឹងដែរថា កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Javi Gracia បានបញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ ១១៕