មកដឹងពីក្រុមចម្រៀងK-pop ដែលមានចំនួនអ្នកចូលView ច្រើនបំផុតក្នុងYouTube (មានវីដេអូ)

កូរ៉េខាងត្បូង៖ ពិតប្រាកដណាស់ថា ​បច្ចុប្បន្ន​វិស័យ​ចម្រៀង​K-pop កំពុង​តែ​អភិវឌ្ឍន៍​ខ្លួន យ៉ាង​ឆាប់រហ័ស ហើយ​ក៏​កំពុងតែទទួល​បាន​នៅ ​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ពី​បណ្តា អ្នកគាំ​ទ្រ​នៅ​ទួទាំង​ពិភព​លោក​ផងដែរ។ យ៉ាងណាម៉ិញ ​អ្នកគាំទ្រ​ភាគច្រើន នៅ​ពេល​​ដែល​ចង់​ស្វែង​រក​នៅ​ ក្រុម​ចម្រៀង​ ឬតារាចម្រៀង​ដែល​ខ្លួន ​ចូល​ចិត្ត​នោះ​ភាគ​ច្រើន ​អ្នកគាំទ្រ​តែង​តែ​ចូល​ទៅ​កាន់YouTube ដើម្បី​ស្វែង​រក​Idol ឬបទចម្រៀង​ របស់​ពួកគេផងដែរ។ ជាក់ស្តែងYouTube គឺជា​ប្រព័ន្ធផ្សព្វផ្សាយ ដ៏ធំបំផុត​មួយ​ដោយ​មាន​ផ្ទុក ​ទៅ​ដោយ​វីដេអូ​គ្រប់​ប្រភេទ ហើយ​ក៏​​ជា​កន្លែង​ដែល​​K-pop អាច​សាយ​ភាយ​ខ្លួន​ជា​សាកល ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​​ផងដែរ។ ជារួម​ដោយ​សារ​តែ​ មានការ​គាំទ្រ​ពី​សំណាក់អ្នកគាំទ្រ​នៅ​ ទួទាំង​ពិភព​លោកយ៉ាងច្រើន​​បែប​នេះ​ហើយ ទើប​បាន​ជាតារាK-pop មួយ​ចំនួន​ អាច​ទទួល​បាន​នៅ​ ការ​ចុច​ចូល​មើល ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅ​លើ វីដេអូចម្រៀងនីមួយ​ៗ ​នៅ​ក្នុងChannel ​YouTube ​​របស់​ពួកគេផងដែរ៕ ចង់​ដឹង​ថាមាន​ក្រុម​ចម្រៀងណាខ្លះ​នោះ​ សូម​ទៅទស្សនាទាំងអស់គ្នា៖ ១០. Red Velvet៩. Super Junior៨. 2NE1៧. GOT7៦. Girls’ Generation៥. EXO៤. TWICE៣. BIG BANG២. BLACKPINK១. BTS
តារាងក្រុម​ចម្រៀង​ដែល​ទទួល​បាន​ការView ច្រើនបំផុត