ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នឹងហោះទៅជប៉ុន ក្រោយចប់ការប្រកួតជាមួយ បារ៉ែន

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ១០:០៩
ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងទទួលបានការចាប់អារម្មណ៍ សៀង ចន្ធា នឹងត្រូវចាកចេញពីកម្ពុជា ទៅចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅក្លិប Vegalta Sendai ដែលជាក្លិបលេងនៅលីគលំដាប់ទី១ របស់ប្រទេសជប៉ុន នៅពេលចប់ការប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន។
កីឡាករសៀង ចន្ធា (រូបភាព: FFC)
ចំណែកឯមិត្តរួមក្រុមក្នុងសាលាបាល់ទាត់ជាតិបាទី ២រូបទៀតនឹងត្រូវចេញដំណើរទៅមុនគឺកីឡាករអ្នកចាំទី ថា ចាន់រឹទ្ធី និងកីឡាករ អ៊ាន ពិសី ខណៈការផ្លាស់ប្ដូរបទពិសោធន៍នោះគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងមានភារកិច្ចទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិបារ៉ែន ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2020 នៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទីល្ងាច៕