អាណិតខ្លាំងណាស់!! ចែករំលែកទាំងអស់គ្នា ដើម្បីជួយដល់កីឡាកររបស់យើង (មានវីដេអូ)

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ១១:០៥
កម្ពុជា៖ ខ្សែការពារស្ដាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនកីឡាករពាក់អាវលេខ ២៣ សុខ បញ្ញា បានប្រកាសស្វែងរកអ្នកម្ដាយ និងបងប្អូនពីរនាក់ទៀត ដែលបានបែកគ្នាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
កីឡាករសុខ បញ្ញា
ថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន បញ្ញា បានឲ្យដឹងថាគេបានជួបម្ដាយរបស់គេបានតែម្ដងប៉ុណ្ណោះកាលពីនៅក្មេង ដោយម្ដាយរបស់គេមានឈ្មោះថា ផល្លី។
បញ្ញា មានស្រុកកំណើតនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានបងប្អូន ៣នាក់ ខ្លួនជាកូនទី២ ខណៈបងស្រីមានឈ្មោះ ធីតា រីឯប្អូនប្រុសឈ្មោះ ណាម។ គួរឲ្យដឹងដែរថា សុខ បញ្ញា គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយរូបគេក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៤ឆ្នាំផងដែរ៕ចង់ជ្រាបកាន់តែច្បាស់អំពីខ្សែជីវិតរបស់កីឡាករ សុខ បញ្ញា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖