អស្ចារ្យ! ទូរស័ព្ទប៊ិះធ្លាក់ទៅក្រោម សំណាងល្អបុរសម្នាក់ចាប់បានខណៈពេលកំពុងជិះរថភ្លើងហោះ (មានវីដេអូ)

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ១៤:០១
អេស៉្បាញ៖ បុរសម្នាក់ចាប់បានទូរស័ព្ទដែលប៊ិះធ្លាក់ទៅក្រោម ខណៈពេលកំពុងជិះរថភ្លើងហោះដ៏ខ្ពស់ នៅក្នុងសួនកម្សាន្ត Port Aventura ប្រទេសអេស៉្បាញ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងជិះរថភ្លើងហោះ អ្នកអង្គុយនៅកៅអីជួរខាងមុខបានធ្វើឲ្យទូរស័ព្ទរបស់ខ្លួនរបូតចេញពីហោប៉ៅ បណ្ដាលឲ្យធ្លាក់ចុះទៅក្រោម ប៉ុន្ដែសំណាងល្អ បុរសដែលអង្គុយនៅកៅអីជួរខាងក្រោយបានឈោងដៃទៅចាប់ទូរស័ព្ទនោះទាន់ពេល។ សម្រាប់អ្នកអង្គុយកៅអីជួរក្រោយៗទៀតឃើញដូច្នេះ ក៏បានទះដៃ និងស្រែកហោរទៀតផង។
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ក្រោយពីបញ្ចប់ការជិះរថភ្លើងហោះនោះមក ទូរស័ព្ទក៏បានប្រគល់ទៅឲ្យម្ចាស់ដើមវិញ។ បុរសនោះត្រូវបានគេដឹងថា ធ្លាប់ជាកីឡាករបាល់ឱប ដូច្នេះហើយបានជាគាត់មានជំនាញចាប់បែបនេះ។គួរឲ្យដឹងដែរថា រថភ្លើងហោះនោះមានល្បឿន១៣៤គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ប្រមាណ៧៦ម៉ែត្រ៕ សូមទស្សនាវីដេអូខាងក្រោម៖
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ