ប្លែកអារម្មណ៍​ អុីវ៉ា​ ចាប់ដៃគូជាមួយតារាចម្រៀងថ្មី លោកវេហាស៍​ បញ្ចេញចម្រៀងយ៉ាងពីរោះ កំពុងចាក់ដោតអារម្មណ៍យុវវ័យ.......(មានវីដេអូ)​

ភ្នំពេញ៖ ថ្មីៗនេះ ក្នុងផេកក៏ដូចជាឆាណែលផ្លូវការ របស់ផលិតកម្មសាន់ដេរ​ បានទើបនឹងបញ្ចេញចម្រៀងមួយបទដែលមានចំណងជើងថា​ "​កុំគិតថាមិនសាកសម" បកស្រាយដោយ កញ្ញាអុីវ៉ាដែលជាបទឆ្លើយតប ទៅកាន់តារាចម្រៀងប្រុសជើងថ្មី​ លោកវេហាស៍​ ដែលមានចំណងជើងថា"មិនសាកសម"​។​ ក្នុងនោះ គេកត់សម្គាល់ឃើញថា បទចម្រៀងទាំងពីរបទនេះ ចេញមិនបានប៉ុន្មានផងស្រាប់តែមានបងប្អូនប្រិយមិត្ត ចែកចាយចម្រៀងនេះភ្លូកទឹកភ្លូកដី ទាំងក្នុងផេកផ្លូវការរបស់ផលិតកម្មសាន់ដេរនិងផេកក្រៅផ្លូវការជាច្រើន​ ដែលផេកខ្លះ ទទួលបានការទស្សនារាប់សែនឯណោះ​។​ ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងការសហការណ៍ផលិតចម្រៀងរួមគ្នានេះ​ ព្រោះថា កញ្ញាអុីវ៉ាជាតារាល្បីជួរមុខ និងមិនងាយចាប់ដៃគូ ជាមួយតារាប្រុសរូបណាផ្តេសផ្តាសនោះឡើយ​ តែបែរជាមកប្រទះឃើញសហការណ៍ ជាមួយតារាចម្រៀងប្រុសជើងថ្មីរូបសង្ហាដែលជាប្អូនប្រុសបង្កើត លោកមាសសាលី​ គឺលោក"វេហាស៍"ទៅវិញ​ ដោយមិនប្រកាន់ខ្លួនជាតារាល្បីនោះឡើយ។​ ទន្ទឹមនឹងនេះដែរ ងាកមកលោកវេហាស៍វិញ ដែលជាតារាចម្រៀងជើងថ្មី ប្រចាំផលិតកម្មសាន់ដេនិងជាប្អូនប្រុសបង្កើត របស់លោកមាសសាលីផងនោះ​ ហាក់ទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ត្បិតទើបតែប្រឡូកក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានខែផងនោះ​ ដោយបទចម្រៀងរបរលោក​ ចរាចរលើទីផ្សារទើបតែបានប៉ុន្មានបទប៉ុណ្ណោះ តែមានអ្នកទស្សនាចាប់អារម្មណ៍ច្រើននិងឲ្យតម្លៃខ្ពស់ លើទឹកដមសម្លេងក៏ដូចជារូបរាងសង្ហារបស់លោកផងដែរ៕​ តោះមកស្តាប់បទចម្រៀងទាំងអស់គ្នា៖
អុីវ៉ា
អុីវ៉ា
អុីវ៉ា
អុីវ៉ា
វេហាស៍
វេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍
អ៊ីវ៉ា និងវេហាស៍