នេះជាសមិទ្ធផល ដែលខិតខំកន្លងមក!!! Sunmi ​ក្លាយជាតារាចម្រៀងស្រីទោលដំបូងគេ ដែលទទួលបាន នៅភាពជោគជ័យ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្នុងអំឡុង​ពេល​ដែល​បាន បង្ហាញខ្លួន​ក្នុង​កម្ម​វិធី​Radio Star កាល​ពី​ពេល​ថ្មី​ៗនេះSunmi ​បានចែករំលែក​នៅ ​ភាពជោគជ័យ​ដ៏ធំធេង​មួយ ​ក្នុង​អាជីព​ជាអ្នកចម្រៀង​ទោល ​របស់ខ្លួនទៅ​​ដល់​អ្នកគាំ​ទ្រ ​​​របស់នាងផងដែរ។ ជាក់ស្តែងក្នុ​ងកម្ម​វីធី​នោះ ​​ពិធីករក៏បាន​សួរទៅកាន់​Sunmi អំពី​ភាព​ជោគជ័យក្នុង​ រយៈពេល ​​ថ្មី​ៗ​នេះរបស់​នាង​​។ ហើយពេល​នោះ​Sunmi ក៏​បាន​ចែករំលែក​ផងដែរថា  ភាពជោគជ័យ​របស់នាងនោះ​​គឺ បានក្លាយ​​ជា​តារាចម្រៀងស្រី ​ទោលដំបូង​គេ​ម្នាក់ដែល​ទទួល​បាន នៅ​ភាព​​ជោគ​ជ័យ​ក្នុងដំណើរ​នៃ ​ការប្រគុំ​តន្ត្រី​​ទេសចរណ៍ពិភពលោក រប​ស់ខ្លួន​។ នាង​បាន​បញ្ជាក់ផងដែរ​ថា ការប្រគុំ​តន្ត្រី​របស់​នាងនឹងធ្វើ​ឡើង ​នៅ​ទីក្រុងចំនួន​១៨ ហើយ​ការប្រគំតន្ត្រី នៅ​កន្លែង​នីមួយ​ៗ​​នោះ នឹង​មាន​រយៈពេលនៃ​ការសម្តែង​​សរុប ​គឺ​ចំនួន​មួយម៉ោងកន្លះ។ យ៉ាងណាម៉ិញ​​Sunmi ក៏​បាន​បញ្ជាក់​ផងដែរថា ការប្រគុំ​តន្ត្រី​ទេសចរណ៍ពិភពលោក​របស់នាង ​មិន​ធំ​ដូច​ជា​ក្រុម​ចម្រៀង​បុរស ឯទៀត​នោះ​ទេ។ នាង​បាន​បន្ត​ថា ​នៅគ្រប់ទីតាំងនៃ​ ការ​ប្រគំ​តន្ត្រី​នីមួយ​ៗរបស់នាង​ ​អាច​ទទួល​បាន​អ្នកគាំទ្រ ប្រហែល​ជា​២០០០នាក់​ប៉ុណ្ណោះ​ហើយ​ពេល​នេះ ​សំបុត្រទាំងនោះ​ត្រូវបាន​លក់​អស់ហើយ។ បន្ទាប់​ពី​លឺ​បែបនោះ​អ្នកគ្រប់គ្នា ​បាន​សម្តែង​នៅ​អារម្មណ៍​រំភើប​ជំនួស​នាង ជាខ្លាំង​នៅ​ភាព​ជោគជ័យថ្មី​មួយ​ដែល មិនគួរឲ្យ​ជឿបែបនេះ៕​​
Sunmi
Sunmi
Sunmi
Sunmi
Sunmi
Sunmi