ស្អាតខ្លាំងណាស់ ឈិត សុវណ្ណបញ្ញា និងបងប្អូនភ្លោះ ក្នុងខួបកំណើតរួមគ្នា យប់មិញ

ភ្នំពេញ៖ ជាការពិត បងប្អូនភ្លោះរបស់ តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា តែងតែត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការតែងខ្លួន របស់នាង និងបងស្រី រាល់ពេលទៅណាម្តងៗ បែបដើរលេង ឬចូលរួមកម្មវិធីជុំគ្នា។ជាពិសេសរាល់ពេលពួកគេ តែងខ្លួនដូចគ្នា ស្របពេលមុខមាត់ រូបរាង កម្ពស់ ស្រដៀងគ្នាបេះដាក់ទៀតនោះ កាន់តែធ្វើឲ្យគេច្រឡំថា ជាមនុស្សតែមួយយ៉ាងដូច្នោះដែរ ព្រោះពួកគេ គ្មានខុសគ្នាអ្វីបន្តិចនោះទេ។ក្នុងនោះដែរ កាលពីយប់មិញនេះ អ្នកទាំងពីរ ក៏បានប្រារព្វធ្វើពិធីខួបកំណើត ជាមួយគ្នា ដោយសារតែពួកគេ ជាកូនភ្លោះថ្ងៃកើត គឺចំថ្ងៃតែមួយ ខុសតែម៉ោងបន្តិចបន្តួចតែប៉ុណ្ណោះ ពេលម្តាយរបស់ពួកគេសម្រាល។ ជាពិសេស យប់មិញ ក៏ស្របថ្ងៃដែល ទេព បូព្រឹក្ស និងលោក ដេវីត ធ្វើខួបស្នេហា គម្រប់៣ឆ្នាំ ដូច្នេះអ្នកទាំងអស់នោះ ក៏បានរៀបចំជាមួយគ្នាទៅ នៅក្នុងភោជនីយដ្ឋាន។មិនត្រឹមតែប៉ុណ្ណោះ ឈិត សុវណ្ណបញ្ញា​និងបងប្អូនភ្លោះ របស់នាង បានគ្រងនូវឈុតពណ៌សដូចគ្នាបេះដាក់ យ៉ាងស្រស់ស្អាត ទាំង២តែម្តង ខុសតែម៉ូតបន្តិចតែប៉ុណ្ណោះ។ ប៉ុន្តែម៉ូតសក់ និងស្ទាយ៍ផាត់មុខស្តើងៗ គឺដូចគ្នា។គួរបញ្ជាក់ផងដែរថា បើទោះបីជា បងប្អូនភ្លោះ មានសម្រស់ស្រស់ស្អាត ដូចជា កញ្ញា​ ឈិត សុវណ្ណបញ្ញា ក៏រូបនាង មិនប្រឡូកក្នុងសិល្បៈ ដូចជា បញ្ញាដែរ ព្រោះថា ចំណង់ចំណូលចិត្តខាងសិល្បៈខុសគ្នា ដោយរូបនាង មានរបររកស៊ីនូវខាងក្រៅផ្សេង​ ខុសពីបញ្ញា ដែលមានទំនោរទៅខាងផ្នែកចម្រៀង តាំងពីវ័យជំទង់៕ចង់ដឹងថា យប់មិញឈិត សុវណ្ណបញ្ញា និង កូនភ្លោះ ស្រស់ស្អាតប៉ុណ្ណា ទៅមើលទាំងអស់គ្នា៖
ឈិត សុវណ្ណបញ្ញា​ និងបងប្អូនភ្លោះ
ខួបកំណើត នាង
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ
កម្មវិធីខួបកំណើតយប់មិញ