សង្ហាប្លែក! Fashion Airport របស់ Kai មួយឈុតនេះ ទាក់ទាញបេះដូងហ្វេនស្រីៗសាហាវហ្មង

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃម្សិលមិញនេះ Kai សមាជិកក្រុម EXO ទើបតែបានបង្ហាញខ្លួន នៅឯព្រលានយន្តហោះ Incheon ប្រទេសកូរ៉េ ជាមួយនឹងឈុតសម្លៀកបំពាក់ម៉ូតថ្មី សង្ហាលើសពីការរំពឹងទុក។ដូចប្រិយមិត្តបានជ្រាបរួចមកហើយ Kai គឺជាតារាប្រុសដែលមានចំណូលចិត្ត លើការតុបតែងខ្លួន និងលេងម៉ូតសម្លៀកបំពាក់ម្នាក់ នៅក្នុងវិស័យ Kpop ដូច្នេះហើយជារឿយៗ លោកតែងតែលេងស្ទីលប្លែកៗ សង្ហាៗ ទាក់ទាញចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញនេះ Kai បានធ្វើឲ្យហ្វេនៗពោលសរសើមិនដាច់ពីមាត់ថា លោកមានភាពស្រស់សង្ហា លើសពីសព្វមួយដង។ ទាំងពណ៌សក់ ស្ទាយ៏សម្លៀកបំពាក់ ព្រមទាំងវែនតាដែលលោកពាក់ ធ្វើឲ្យលោកកាន់តែមានភាពលេចធ្លោ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai