ទឹកចិត្តជាគ្រូ សុខចិត្តធ្វើដំណើរយ៉ាងពិបាក ឲ្យតែបានទៅបង្រៀនសិស្ស

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ១៦:៣២
ថៃ៖ ថ្មីៗនេះ នៅក្នុងប្រទេសថៃ ផ្ទុះការសរសើរចំពោះអ្នកគ្រូម្នាក់ សុខចិត្តតស៊ូធ្វើដំណើរយ៉ាងពិបាក ដើម្បីទៅបង្រៀនសិស្ស។យោងតាមរូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា អ្នកគ្រូម្នាក់បានធ្វើដំណើរឆ្លងកាត់ផ្លូវដែលបាក់និងមានភាពរអិល នៅក្នុងស្រុក Det Udom ខេត្ត Ubon Ratchathani ប្រទេសថៃ។ នៅក្នុងរូបនោះ អ្នកគ្រូកំពុងព្យាយាមដើរឆ្លងកាត់ផ្លូវដោយដៃម្ខាងកាន់ស្បែកជើង និងដៃម្ខាងទៀតទប់ជណ្ដើរ។
អ្នកគ្រូ
អ្នកគ្រូ
ប្រភពបានឲ្យដឹងថា ការឆ្លងកាត់ផ្លូវដ៏លំបាកនេះ គឺមានចម្ងាយប្រមាណ៥ម៉ែត្រទើបអាចឆ្លងផុត។ ផ្លូវមានការខូចខាតយ៉ាងខ្លាំងបែបនេះគឺដោយសារព្យុះ Podul ដែលបានបក់បោកកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ អ្នកគ្រូបាននិយាយថា៖ក្រោយពីបង្ហោះរូបភាពទាំងនេះមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនបានកោតសរសើរអ្នកគ្រូដែលមានទឹកចិត្តតស៊ូ និងទំនួលខុសត្រូវក្នុងការបង្រៀនសិស្ស៕ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?
ផ្លូវដែលបាក់ខូចខាត