ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ពុជានឹងភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃនេះដល់ ថ្ងៃ១៥ ខែកញ្ញា

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ០៨:១៣
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុ ដោយបញ្ជាក់ថា បន្ទាប់ពីធ្វើការសង្កេត ពិនិត្យ និងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាស ទាំងក្នុងតំបន់ និងកម្ពុជា បង្ហាញឲ្យឃើញថា៖ ចាប់ពីថ្ងៃទី០៩-១១ ខែកញ្ញា កម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប, ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា កម្ពុជាទទួលនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូស បន្លាយកាត់ពីលើប្រទេសថៃ ភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម និងឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម។ស្ថានភាពបែបនេះធ្វើឲ្យ៖* ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាម ដែលអាចមានភ្លៀងធ្លាក់ច្រើន។* ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន។ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមឲ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕