ជម្រើសជាតិអង់គ្លេស Drinkwater ត្រូវបានបុរស ៦ម្នាក់ព្រួតគ្នាវាយ ព្រោះតែទៅអូសក្រឡាសង្សារគេ

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ០៩:០០
អង់គ្លេស៖ ខ្សែបម្រើ Danny Drinkwater ត្រូវបានរងរបួសក្រោយត្រូវបានគេព្រួតគ្នាវាយនៅទីក្រុង Manchester បន្ទាប់ពីរូបគេព្យាយាមអូសក្រឡាសង្សាររបស់កីឡាករផ្សេងទៀត។
កីឡាករ Drinkwater
កីឡាករដែល Burnley ខ្ចីជើងពី Chelsea រូបនេះត្រូវបានគេដឹងថាទៅលួចទាក់ទងជាមួយនឹងមិត្តស្រីរបស់កីឡាករ Ngosi Ntlhe ដែលជាខ្សែការពាររបស់ក្លិប Scunthorpe United។ Ntlhe បានបញ្ជាក់អំពីទំនាក់ទំនងរវាងគេនិងមិត្តស្រីទៅ Drinkwater ប៉ុន្តែអតីតថ្នាលយុវជនរបស់ Man UTD រូបនេះ (Drinkwater) បានឆ្លើយតបវិញថា៖
កីឡាករ Drinkwater
បុរសទាំង ៦នាក់ដែលបាយវាយទៅលើ Drinkwater គឺបានប្រើដំបងមូលជាអាវុធ។ ហើយក្នុងចំណោមពួកគេទាំង ៦រូបនោះបានស្រែកថា ”វៃបំបាក់ជើង” និងមួយចំនួនទៀតបានលោតសង្កត់ពីលើខ្មងជើងរបស់ Drinkwater។
យ៉ាងណាមិញ Drinkwater បានសម្រេចចិត្តមិនផ្ដល់បទសម្ភាសន៍ អំពីបញ្ហាទាំងអស់នេះទេ។ ខណៈគេអាចនឹងត្រូវឃ្លាតឆ្ងាយពីទីលានរយៈពេល ១ខែដោយសារតែបញ្ហារបួសខ្មងជើង៕