ថ្មី! ប្លែក! ស្ទូឌីយោ Modern KH Studio ផ្តល់ឱកាសជូនដល់សាធារណជនដែលស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈចម្រៀង​ មកបញ្ចេញសមត្ថភាពរបស់ខ្លួន! (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្នវិស័យសិល្បៈផ្នែកចម្រៀងកំពុងតែមានការរីកដុះដាលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសគឺការបង្កើតនូវបទចម្រៀងថ្មីៗ Original Song ពីសំណាក់យុវវ័យ ដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ មិនថាជាការនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដឹកនាំសម្តែង និងបកស្រាយបទចម្រៀងដោយខ្លួនឯងផ្ទាល់នោះទេ។ ប៉ុន្តែមានយុវវ័យមួយចំនួនតូច ទោះបីជាមានទេពកោសល្យ និងសមត្ថភាពសិល្បៈពីកំណើតក៏ពិតមែន តែពួកគេក៏នៅតែមិនទាន់មានឱកាសបានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួននេះឱ្យមហាជនបានឃើញនៅឡើយ។ដោយមើលឃើញពីបញ្ហាទាំងនេះហើយ ទើបស្ទូឌីយោ Modern KH Studio បានចាប់កំណើតឡើង ដើម្បីផ្តល់ឱកាសឱ្យយុវវ័យដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជាយើងបានបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួនឱ្យទស្សនិកជនបានឃើញ និងស្គាល់ពួកគេផងដែរ។
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
ក្នុងនោះដែរ ស្ទូឌីយោ Modern KH Studio ក៏ជាស្ទួឌីយោមួយ ដែលបានផ្តល់ឱកាសជូនដល់សាធារណជនដែលស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈចម្រៀង​ឱ្យមកបញ្ចេញសមត្ថភាពជូនទៅដល់ទស្សនិកជនបានទស្សនា ឬសម្រាប់ក្រុមគ្រួសារ និងជាការកម្សាន្ត។មិនត្រឹមតែប៉ុណ្ណោះ ស្ទូឌីយោ Modern KH Studio ក៏មានទំព័រហ្វេសប៊ុក Modern KH Studio និងឆានែលយូធូបផ្ទាល់ខ្លួន សម្រាប់ផ្ទុកបទចម្រៀងថ្មីៗ លក្ខណៈ Acoustic ពីរោះៗជូនទស្សនិកជនទុកជាការស្តាប់កម្សាន្ត ក៏ដូចជាបង្កើតនូវការយល់ដឹងអំពីគំនិតនៃការច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមលើកតម្លើងនូវវិស័យសិល្បៈចម្រៀងខ្មែររបស់យើងផងដែរ៕
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
ស្ទូឌីយោModern KH Studio
ស្ទូឌីយោModern KH Studio
អ្នកច្រៀងនៅស្ទូឌីយោ Modern KH Studio
តោះ! សូមអញ្ជើញរីករាយស្តាប់កម្សាន្តនូវបទចម្រៀងថ្មីៗ និងពីរោះៗនៅលើឆានែលយូធូបរបស់ Modern KH Studio ទាំងអស់គ្នាដូចខាងក្រោម៖ ១) ស្នេហ៍កម្មឆ្លងដែន២) តេីបងខុសអ្វី?៣) ស្ទីលញ៉ែសេ៊រីចាស់៤) ស្រីមេអំបៅ​៥) ឆានែលយូធូប YouTube.com/c/ModernKH៦) ទំព័រហ្វេសប៊ុកផ្លូវការរបស់ Modern KH Studio