ចង់ដាច់ផ្ងារ! បុរសម្នាក់ទៅហូបការ ស្រាប់តែឃើញបុរសម្នាក់ទៀតមានរូបរាងដូចនឹងគាត់បេះបិត (មានវីដេអូ)

បរទេស៖ មង្គលការគឺជាពិធីដ៏សប្បាយមួយក្នុងការជួបជុំ បងប្អូន មិត្តភក្តិ ដែលយើងខានជួបគ្នាជាយូរជាដើម។ យ៉ាងណាមិញ នៅពេលយើងត្រូវបានគេអញ្ជើញនោះ យើងក៏រីករាយក្នុងការចូលរួមធ្វើជាសាក្សីដល់គូស្វាមីភរិយាថ្មីផងដែរ។ប៉ុន្តែ ថ្មីៗនេះបុរសម្នាក់មានការហួសចិត្តជាខ្លាំង នៅពេលលោកទៅហូបការមិត្តភក្តិ ស្រាប់តែលោកបានឃើញភ្ញៀវម្នាក់ទៀត ដែលមានរូបរាងដូចទៅនឹងគាត់បេះបិត។យោងតាមវីដេអូបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយបានឱ្យដឹងថា មិត្តភក្តិគាត់ត្រូវបានគេអញ្ជើញឱ្យចូលរួមពិធីមង្គលការ ប៉ុន្តែស្រាប់តែគាត់បានឃើញបុរសម្នាក់ទៀតដែលមានរូបរាងដូចទៅនឹងគាត់បេះបិត ពោលគឺ បុរសម្នាក់នោះមានក្បាលទំពែក ពាក់វ៉ែនតា និងពាក់អាវក្រហមដូចគ្នា។យ៉ាងណាមិញ ចុងក្រោយអ្វីដែលអាចធ្វើបាននោះ មានតែនាំគ្នាសើចហួសចិត្តតែប៉ុណ្ណោះ។ វីដេអូនេះត្រូវបានចែកចាយនិងល្បីពេញបណ្តាញសង្គម ធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនមានការហួសចិត្តនិងសើចសប្បាយជាខ្លាំង៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពបុរសម្នាក់នេះសម្តែងការហួសចិត្តជាខ្លាំង ពេលឃើញគេមានរូបរាងដូចនឹងគាត់
រូបភាពបុរសម្នាក់នេះសម្តែងការហួសចិត្តជាខ្លាំង ពេលឃើញគេមានរូបរាងដូចនឹងគាត់