លោក Arsene Wenger ជឿជាក់ថាមានតែក្រុមមួយនេះ ដែលអាចប្រជែងពានជាមួយ Man City និង Liverpool នៅ Premier League រដូវកាលនេះ

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៤:១៩
បរទេស៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបឱ្យដឹងថាក្រុមណាដែលលោកគិតថាពូកែជាងគេអាចដេញតាមក្រុម Manchester City និង Liverpool នៅរដូវកាលនេះ។ លោក Arsene Wenger ជឿជាក់ថាក្រុម Arsenal គឺជាក្រុមតែមួយគត់ដែលមានសក្តានុពលក្នុងប្រជែងពានជាមួយ Man City និង Liverpool នៅ Premier League រដូវកាលនេះខណៈក្រុម Manchester United ហាក់ខ្វះភាពប្រាកដប្រជា។
ក្រុមកាំភ្លើងធំ Arsenal
ការប្រជែងដណ្តើមជើងឯកកាលពីឆ្នាំមុនត្រូវបានលេងប្រកបដោយគុណភាពនិងភាពស៊ីសង្វាក់គ្នា ដែលមិនធ្លាប់ឃើញពីមុនមកនៃក្របខ័ណ្ឌ Premier League ដោយទីបំផុត Man City បានឈ្នះជាម្ចាស់ជើងឯកជាលើកទី ២ របស់ខ្លួនដែលមាន ៩៨ ពិន្ទុ។ Manchester City បានផ្តួលក្រុមហង្សក្រហម Liverpool ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះដែលមាន៩៧ពិន្ទុ ដែលគេមើលឃើញថាជាការប្រជែងពានដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ។វាច្បាស់ណាស់ថា Man City និង Liverpool គឺជាក្រុមមួយដែលមានកម្រិតខ្ពស់ជាងក្រុមដទៃទៀតនៅក្នុងលីគ។ លោក Wenger ជឿជាក់ថាមានតែអតីតក្រុមរបស់គាត់ប៉ុណ្ណោះដែលមានសមត្ថភាពក្នុងការតាមប្រជែងក្រុមទាំងពីរ។លោក​ Arsene Wenger បានលើកឡើងថា៖​
Arsene Wenger