Juventus បើកកិច្ចចរចាជាមួយ Man UTD ដើម្បីនាំយកជម្រើសជាតិអេស្ប៉ាញរូបនេះ

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១០:២២
អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បាននិងកំពុងចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទីរបស់ Manchester United កីឡាករ Devid de Gea នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅ រដូវកាលក្រោយ។
ប្រភពមួយបានទម្លាយឲ្យដឹងថា De Gea រួចរាល់ក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford ខណៈកិច្ចសន្យារវាងជម្រើសជាតិអេស្ប៉ាញរូបនេះ និងក្លិបបិសាចក្រម នៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ។ ម្ចាស់ជើងឯក Serie A រដូវកាលមុនកំពុងតែរៀបចំក្នុងការចរចាជាមួយ Man UTD ដើម្បីនាំយកអ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះមកកាន់ទីក្រុង Turin នៅរដូវកាលក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Express។
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Juventus បាននាំយកកីឡាករឆ្នើម ២រូបដោយមិនអស់ប្រាក់មួយសេន ក្រោយផុតកិច្ចសន្យាជាមួយក្លិបចាស់ គឺខ្សែបម្រើ Aaron Ramsey និង Adiren Rabiot៕