Grab បញ្ជាក់ពីការប្ដេជ្ញាចិត្ត លើមុខងារសុវត្ថិភាព!

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១០:២៣
ភ្នំពេញ៖ Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃឈាន មុខ​គេ​នៅ​ក្នុងប្រទេសកម្ពុជា​ នឹង​បន្ត​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ទៅ​លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធីមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ​ស័ព្ទដៃនា​ពេល​ខាងមុខ​នេះ​។ជាមួយនឹងមុខងារថ្មីបំផុត​នេះ​ អ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពីការជិះ និង​ទីតាំង បច្ចុប្បន្ន​របស់ខ្លួន ហើយអ្នកធ្វើដំណើរអាចចូលទៅកាន់មជ្ឈមណ្ឌលផ្ដល់ជំនួយ ក៏ដូច​ជា​អាចផ្ញើសារជូនដំណឹងទៅដល់អ្នកណាម្នាក់ សម្រាប់ធ្វើការទំនាក់ទំនងបន្ទាន់របស់ពួកគេផងដែរ។​
Passenger Saftety Centre
កម្មវិធីថ្មីនេះធ្វើឡើងបន្ទាប់ពី Grab បានណែនាំមុខងារនៃកម្មវិធីស្រដៀងគ្នាក្នុងកម្មវិធីលើទូរ​ស័ព្ទ​ដៃសម្រាប់ដៃគូបើកបររបស់ខ្លួនកាលពី​ដើមឆ្នាំនេះ ដែលដៃគូរបើកបរអាចចែករំលែកទីតាំងរបស់ ពួកគាត់ ឬធ្វើការទំនាក់ទំនងជំនួយបន្ទាន់ដោយផ្ទាល់ពីកម្មវិធីរបស់ពួកគាត់។​លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ លក្ខណៈពិសេសរបស់​កម្មវិធីថ្មី​នេះ គឺជាការបន្ថែមលើមុខ​ងារ​សុវត្ថិភាពដែលមានស្រាប់ជាច្រើន ដែល​ Grab បានអនុវត្តរួចមកហើយ ដូចជាការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឡើងវិញដល់ដៃគូបើកបរ ការត្រួតពិនិត្យលើគំរូនៃការបើកបរ ក៏ដូចជាការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរក្នុងអំឡុងពេលធ្វើដំណើរជាមួយ Grab
Grab
បើទោះបីជាទើបតែបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលតិចជាង២ឆ្នាំក៏ដោយ Grab មានភាពជោគជ័យយ៉ាងខ្លាំង និងនាំមុខគេ​ទាំង​ផ្នែកសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកបើកបរ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់មួយនេះ។មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរក្នុងកម្មវិធីរបស់ Grab ត្រូវបានរំពឹងថានឹងអាចប្រើប្រាស់បានទាំងអស់គ្នានៅចុងខែនេះ៕