អាណិតណាស់! ដើម្បីលុយយកព្យាបាលជំងឺ បានធូរបន្តិច កំប៉ោយចៅតា ចេញពីពេទ្យទៅរកប្រាក់បន្ថែមភ្លែត

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ តារាកំប្លែងដ៏មានប្រជាប្រិយភាព និងជាតារាសម្តែងតាមបទចម្រៀងជាច្រើន កំប៉ោយចៅតា បានធ្លាក់ខ្លួនឈឺជាទម្ងន់កាលពីពេលថ្មីៗនេះ ខណៈពេលដែលខ្វះខាតជាមួយនឹងថវិកាជាខ្លាំង សម្រាប់ធ្វើការព្យាបាល។នៅក្នុងនោះដែរ ក៏ឃើញមានបណ្តាសប្បុរសជន និងមិត្តសិល្បៈជាច្រើនមិនមើលនឹងភ្នែកនោះទេ ពួកគេបាននាំគ្នាចូលរួមជួយជាថវិកាដល់លោកដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យ។ ពេលនេះដែរ ស្ថានភាពរបស់តារាប្រុសរូបនេះក៏ហាក់ដូចជាធូរស្បើយជាងមុនហើយ ក្រោយបានទៅមន្ទីរពេទ្យលាងឈាម ក្រោយបានប្រាក់ដែលគេជួយយកទៅពេទ្យកាលពីពេលថ្មីៗនេះ។តែអ្វីដែលគួរឲ្យអាណិត និងក្តុកក្តួលខ្លាំងនោះគឺ គ្រាន់តែចេញពីព្យាបាលភ្លាម តារាប្រុសរូបនេះក៏ចាប់ផ្តើមទៅរកប្រាក់ និងការងារធ្វើបន្ត ខណៈពេលដែលស្ថានភាពជំងឺមិនទាន់មានការធូរស្បើយយ៉ាងណាក្តី។ ជាមួយគ្នានេះដែរ លោកក៏បានធ្វើការបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នោះថា៖សូមទស្សនារូបភាពខាងក្រោមនេះ៖
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា
កំប៉ោយចៅតា ពេលឈឺ
កំប៉ោយចៅតា ពេលព្យាបាលរួច