អស់ទាស់! មួយឈុតពី Nana ក្រុម After School ស្អាតខ្លាំង មើលឡើងចង់ភ្លឹក!

វៀតណាម៖ បើទោះបីក្រុមចម្រៀងនារីAfter School មិនទាន់បានប្រកាសការរំសាយក្រុមជាផ្លូវការក៏ពិតមែន ប៉ុន្តែក្រុមនេះហាក់ដូចជាមិនសូវចេញមុខចេញមាត់ព្រមគ្នាដូចមុនឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី​ ក៏សមាជិកនីមួយៗរបស់ក្រុម នៅតែបង្ហាញមុខ និងបន្តការងារក្នុងវិស័យសិល្បៈរៀងៗខ្លួន ដូចដើមដដែល។ ជាក់ស្តែងដូចNanaជាដើម មិនត្រឹមតែមានភាពមមាញឹកខ្លាំងក្នុងវិស័យសិល្បៈនោះទេ។ ថែមទាំងសង្កេតឃើញថា រូបសម្រស់របស់នាងពេលនេះកាន់តែស្រស់ស្អាតជាងមុនទៀតផង។ ដោយកាលពីថ្ងៃទី០៨ ខែកញ្ញាម្សិលមិញនេះ Nanaបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសម្ភោធផលិតផលគ្រឿងសម្អាងមួយក្នុងប្រទេសវៀតណាម។ ទៀតសោតតារាស្រីវ័យ២៧ឆ្នាំរូបនេះ បានធ្វើឲ្យគ្រប់គ្នាមនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់ដ៏ស្រស់សោភារបស់នាង។ នៅក្នុងកម្មវិធី Nana បានស្លៀករ៉ូបរឹបរាងពណ៌ក្រហម ឆ្លុះនឹងសាច់សខ្ចីរបស់នាង ធ្វើឲ្យកាន់តែមានភាពលេចធ្លោមួយកម្រិតទៀត។ ជាមួយគ្នានេះផងដែរ នាងថែមទាំងបានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន និងមានបណ្តាអ្នកគាំទ្រជាច្រើនចូលទៅComment សរសើរនាងគ្រប់ៗគ្នា៕​សូមទស្សនារូបភាពខាងក្រោម៖  
Nana
Nana
Nana
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម