Gilberto Silva វីរបុរស Arsenal និយាយ​ពីវត្តមាន​របស់​ខ្លួន​នៅស្រុកខ្មែរ!

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៤:៥៥
ភ្នំពេញ៖ ​នា​ឱកាស​មក​ដល់​ទឹក​​ដី​ខ្មែរ​ជា​លើក​ដំបូង អតីត​កីឡាករឆ្នើម​របស់ Arsenal គឺ ​Gilberto Silva បាន​អះអាង​ថា វត្តមាន​របស់​រូប​គេ​នៅ​ទឹក​ដីខ្មែរ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​​​ ជាពិសេសអ្នកគាំទ្ររបស់ Arsenal ផ្ទាល់ ។ក្នុង​រយៈកាលជិត ១ សប្តាហ៍កន្លងទៅនេះ រូបលោកមានចិត្តរំភើបជាក្រៃលេង ព្រមទាំងបានរៀបរាប់អំពីវត្តមានរបស់ខ្លួនទៀតផង។- នៅថ្ងៃទី 6 កញ្ញា ដែលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Fan របស់ខ្លួន ជាពិសេសក្រុមហ៊ុនស្រាបៀរ GANZBERG
ការមកដល់រាជធានីភ្នំពេញរបស់លោកGilberto Silva
ការមកដល់រាជធានីភ្នំពេញរបស់លោក Gilberto Silva
- ព្រឹកថ្ងៃទី 7 កញ្ញា លោកបានចូលរួមជួបសំណេះសំណាលជាមួយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីអំពីវិស័យកីឡាបាល់ទាត់ ក៏ដូចគោលបំណង Arsenal នៅស្រុកខ្មែរ ។ លុះដល់ពេលរាត្រីថ្ងៃនេះដដែលលោក Gilberto Silva តំណាងឲ្យ Arsenal បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 07 កញ្ញា 2019 ក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
លោក Gilberto Silva និងឯកឧត្តមស សុខា
លោក Gilberto Silva
ព្រឹត្តិការណ៍GANZBERG Uber Night World
ព្រឹត្តិការណ៍GANZBERG Uber Night World
- កាលពីព្រឹកទី 8 កញ្ញា នេះ Gilberto Silva វីរបុរស Arsenal រួមជាមួយអ្នកគាំទ្រ លើកគ្នាធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង ព្រមទាំងសិក្សាពីប្រវត្តិសាស្រ្ត វប្បធម៌~អរិយធម៌ ជាច្រើនផងដែរ ។ លើសពីនេះទៅទៀតលោកបានអញ្ជើញជាកិត្តិយសថតរូប​ និងហត្ថលេខាដល់អ្នកគាំទ្រ ព្រមទាំងប្រគល់ពានរង្វាន់ដល់អធិរាជវាលស្មៅ GANZBERG CUP 2019 រដូវកាល4 ពានរង្វាន់ 15,000 ដុល្លារផងដែរ។
ដំណើរទស្សនកិច្ចទីក្រុងរបស់លោក Gilberto Silva
ដំណើរទស្សនកិច្ចទីក្រុងរបស់លោក Gilberto Silva
ពិធីប្រគល់ពានរង្វាន់ GANZBERG CUP 2019
ពិធីប្រគល់ពានរង្វាន់ GANZBERG CUP 2019
គួរបញ្ជាក់ផងដែរថា Arsenal  គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”