វិទ្យាល័យមួយកន្លែង ប្រើម៉ាស៊ីនស្កេនផ្ទៃមុខដើម្បីកត់វត្តមានសិស្ស

ម៉ាឡេស៊ី៖ វិទ្យាល័យមួយកន្លែងនៅក្នុងរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី បានតំឡើងម៉ាស៊ីនមួយប្រភេទ សម្រាប់ស្កេនផ្ទៃមុខដើម្បីកត់វត្តមានសិស្ស។លោក Alor Setar ជានាយកនៃវិទ្យាល័យ SMK TUNKU ABDUL AZIZ បានឲ្យដឹងថា កាលពីប៉ុន្មានខែកន្លងទៅនេះ ខាងវិទ្យាល័យបានប្រើម៉ាស៊ីនស្កេនក្រយៅដៃ ប៉ុន្ដែដូចជាមិនដំណើរការល្អសោះ។ កាលពីថ្មីៗនេះ ទើបសម្រេចចិត្តដំឡើងម៉ាស៊ីនស្កេនផ្ទៃមុខដើម្បីកត់វត្តមានសិស្សវិញ។
ម៉ាស៊ីនស្កេនផ្ទៃមុខ
លោកនាយកបានឲ្យដឹងទៀតថា ម៉ាស៊ីនស្កែនផ្ទៃមុខនេះពិតជាមានប្រយោជន៍ណាស់ វាមិនត្រឹមតែអាចកត់វត្តមានបានទេ វាក៏អាចផ្ទុកព័ត៌មានឈ្មោះសិស្សណាម្នាក់ដែលធ្លាប់មានបញ្ហាផងដែរ។ ម៉ាស៊ីននេះគឺអាចជួយសម្រួលការងារបានយ៉ាងច្រើនទៅដល់គ្រូបង្រៀនទាំងអស់។
ម៉ាស៊ីនស្កេនផ្ទៃមុខ
យ៉ាងណាមិញ ក្រោយពីតំឡើងម៉ាស៊ីនស្កេនផ្ទៃមុខរួចមក សិស្សដែលធ្លាប់មកយឺត ឬលួចចេញមុនម៉ោងត្រូវបានកាត់បន្ថយ។ លើសពីនេះទៅទៀត ម៉ាស៊ីនស្កេនផ្ទៃមុខនេះ គឺ.តភ្ជាប់ជាមួយកម្មវិធីទូរស័ព្ទឈ្មោះ Pepatih MySekolah ដែលអាចកំណត់អត្តសញ្ញាណរបស់សិស្សដែលមានបញ្ហា បញ្ជូនព័ត៌មានទៅដល់គ្រូបង្រៀនភ្លាមៗទៀតផង៕