Cristiano Ronaldo ឆ្លៀតពេលសំរាប់កូនប្រុសរបស់ Nemanja Matic បន្ទាប់ពីការប្រកួតរវាងស៊ែប៊ី នឹង ព័រទុយហ្គាល់

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៤:២៣
បរទេស៖ Cristiano Ronaldo ឆ្លៀតពេលសំរាប់កូនប្រុសរបស់ Nemanja Matic បន្ទាប់ពីការប្រកួតរវាងស៊ែប៊ី នឹង ព័រទុយហ្កាល់ ក្នុងលទ្ធផល ២-៤។អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Man United និងខ្សែបម្រើ Man United បច្ចុប្បន្នត្រូវប្រឈមមុខគ្នានៅក្នុងប្រកួតយូរ៉ូ ២០២០ កាលពីរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ដោយព័រទុយហ្គាល់ឈ្នះស៊ែប៊ី ៤-២ ក្រៅផ្ទះ។អ្វីដែលគួរអោយកត់សម្គាល់ក្រោយចប់ការប្រកួតនោះគឺខ្សែបម្រើកណ្ដាលរបស់ Manchester United កីឡាករ Nemanja Matic និងកូនៗ របស់គាត់បានរង់ចាំនៅខាងក្រៅបន្ទប់សំលៀកបំពាក់របស់ព័រទុយហ្គាល់បន្ទាប់ពីការប្រកួតនៅរាត្រីថ្ងៃសៅរ៍នោះ ដើម្បីរង់ចាំ Cristiano Ronaldo ចេញមកថតរូបជាមួយគាត់។ ក្តីសុបិនបានបំពេញសម្រាប់កូនៗ របស់គាត់នៅពេលពួកគេបានជួបតារាក្នុងដួងចិត្តរបស់ពួកគេ។
កូនប្រុសទាំង២របស់ Matic ថតរូបជាមួយ Ronaldo
Matic បាននាំកូនប្រុសនិងកូនពៅម្នាក់ទៀតទៅជួបរ៉ូណាល់ដូ។ Cristiano បានថតរូបជាច្រើនសន្លឹកជាមួយកូនប្រុសរបស់ Matic នៅលើទូរស័ព្ទដៃរបស់គាត់៕