អែមណាស់!! ចេញវ៉ៃក្រៅស្រុកលើកដំបូង ឡុង សំណាង វ៉ៃជើងខ្លាំងថៃបែកឈាមពេញមុខ (មានវីដេអូ)

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៤:៥៨
បាងកក៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី Muay Thai Super Champ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញនេះ សិស្សគុនរបស់ក្លិបសាលវ័ន្តកីឡា កីឡាករ ឡុង សំណាង (សែម ណាង) បានប្រកួតស្មើពិន្ទុជាមួយនិងជើងខ្លាំងប្រចាំសង្វៀន Super Champ កីឡាករ ស្ដារបយ។ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ការប្រកួតពេញ ៣ទឹកកីឡាករទាំងពីរសម្រុកគ្នាខ្លាំងមែនទែន ដោយកីឡាករឡុង សំណាង បាយវាយ ស្ដារបយ ឲ្យបែកតាំងពីចុងទឹកទី១ និងបន្តតាមវាយកីឡាករថៃឡើងបែកឈាមពេញមុខនៅទឹកទី២ និងទឹកទី៣ ខណៈ សំណាង ក៏មានស្នាមបែកក្រោយចឹញ្ចើមបន្តិចផងដែរ។ លទ្ធផលបញ្ចប់ការប្រកួត ៣ទឹក ចៅក្រមបានឲ្យពិន្ទុអ្នកទាំងពីរស្មើពិន្ទុគ្នា៕
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្រោយចប់ការប្រកួត
តោះ!! ទៅទស្សនាវីដេអូការប្រកួតរវាងកីឡាករទាំងពីរនៅខាងក្រោមទាំងអស់គ្នា៖