Key នៅតែសង្ហា នៅតែលេចធ្លោ ទោះបីស្ថិតក្នុងឈុតទាហាន

កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា Key សមាជិកក្រុម SHINee បានចុះឈ្មោះចូលបម្រើកងទ័ព កាលពីថ្ងៃទី៤ ខែមីនា ដើមឆ្នាំ២០១៩។ ជាសំណាងល្អសម្រាប់ហ្វេនៗ ព្រោះតែរយៈពេលកន្លងមក រូបភាពថ្មីៗរបស់ Key ចេះតែត្រូវបានបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែតជាហូហែ ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានឱកាសបានឃើញមុខរបស់លោករឿយៗ ទោះបីកំពុងបំពេញភារកិច្ចក៏ដោយ។រូបភាពជាច្រើនសន្លឹករបស់ Key ត្រូវបានអ្នកគាំទ្រពោលសរសើរថា មានភាពស្រស់សង្ហា ពោរពេញដោយស្នាមញញឹម​ ដែលបញ្ជាក់បានថា លោកអាចសម្របខ្លួនជាមួយការរស់នៅ ក្នុងជួរកងទ័ពបានយ៉ាងរីករាយ។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ទោះបីកំពុងស្ថិតក្នុងឈុតកងទ័ពក្ដី Key នៅតែមានភាពលេចធ្លោលើសគេ ក្នុងចំណោមទាហានៗដទៃទៀត៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Key
រូបភាព Key
រូបភាព Key
រូបភាព Key
រូបភាព Key
រូបភាព Key