ពេលនេះ BLACKPINK វ៉ាដាច់ក្រុម One Direction ក្លាយជាក្រុមចម្រៀងមានអ្នកSubscribe ច្រើនជាងគេនៅលើយូធូប!

កូរ៉េខាងត្បូង៖ នេះគឺជារឿងដែលគួរឲ្យអបអរសាទរមួយ ដោយទីបំផុតក្រុមចម្រៀងនារីល្បីល្បាញ BLACKPINK បានក្លាយជាក្រុមចម្រៀងលំដាប់ពិភពលោក ដែលមានចំនួនអ្នកតាមដានចុចSubscribe នៅលើ Youtube ច្រើនជាងគេបង្អស់។គួរឲ្យដឹងថា កាលពី៣ខែមុន គណនីYoutube ផ្ទាល់ខ្លួន របស់ក្រុមចម្រៀងស្រីស្អាតទាំង៤ដួងនេះ បានជាប់ចំណាត់ថ្នាក់លេខ១ គឺជាគណនី Youtube ដែលមានអ្នកតាមដានចុច Subscribe ច្រើនជាងគេបង្អស់ទូទាំងប្រទេសកូរ៉េ ហើយពេលនេះផងដែរ ពួកគេក៏បានបំបែកប្រវត្តិសាស្រ្តដ៏ថ្មីស្រឡាងមួយទៀតសម្រាប់ខ្លួនឯងផងដែរ។ជាការពិតណាស់ នាពេលថ្មីៗនេះ គេបានសង្កេតឃើញថា អត្រានៃចំនួនអ្នកតាមដានចុច Subscribe នៅលើគណនីYoutube ផ្ទាល់ខ្លូនរបស់ BLACPINK កាន់តែលោតឡើងខ្ពស់ រហូតមានចំនួនដល់ទៅ ២៩,៨៩៧,១៦៣ នាក់ឯណោះ វ៉ាមុខក្រុមចម្រៀងបុរសលំដាប់ពិភពលោក One Direction ដែលកន្លងមកគ្រប់គ្នា តែងដឹងថាពួកគេជាក្រុមចម្រៀងដែលមាន ចំនួនអ្នកតាមដានចុច Subscribe នៅលើ Youtube ច្រើនជាងគេបង្អស់ក្នុងចំណោមក្រុមចម្រៀងទាំងអស់ទូទាំងពិភពលោក ប៉ុន្តែពេលនេះក្រុមចម្រៀងប្រុសសង្ហាទាំង៤ដួងនេះ ក៏បានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ២វិញ ដោយមានចំនួនអ្នកចុច Subscribe ចំនួន ២៩,៨៨៦,៩៣៩ នាក់តែប៉ុណ្ណោះ តិចជាងក្រុមចម្រៀង BLACKPINK ផងដែរ៕ចូលរួមអបអរសាទរផង!
ចំនួនអ្នកSubscribe BLACKPINK និងក្រុម One Direction
ក្រុម One Direction
ក្រុម One Direction
ក្រុម BLACKPINK
ក្រុម BLACKPINK