ទម្រាំល្បី និងរស់ស្រួលដូចសព្វថ្ងៃ Sunnyធ្លាប់ឆ្លងកាត់ជីវិតលំបាកខ្លាំង ដល់ថ្នាក់គ្មានលុយបង់ថ្លៃភ្លើង!

ថៃ៖ សម្រាប់តារាសម្តែងប្រុសកូនកាត់បីសាសន៍ លោកSunny Suwanmethanon ត្រូវបានគេចាត់ទុកថា ជាតារាប្រុសដែលមានបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ ពោលគឺចាប់តាំងពីលោកសម្តែងរឿងដំបូងមក គឺទទួលបានការគាំទ្ររហូតមកដល់សព្វថ្ងៃតែម្តង។ ដោយឡែក ទោះបីជាពេលជីវិតរបស់លោកគួរឲ្យចាប់អារម្មណ៍ និងមានមនុស្សម្នាជាច្រើនលួចច្រណែនក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលអតីតកាលរបស់លោកវិញឃើញថា  Sunnyធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាក ក្រោយពីមុខជំនួញក្រុមគ្រួសាររបស់លោក ត្រូវរលំរលាយ។ ជាមួយគ្នានេះ Sunny ធ្លាប់បង្ហើបឲ្យដឹងផងដែរថា នៅពេលដែលគ្រួសារមានបញ្ហា គឺលោករៀននៅថ្នាក់ទី១១។ អ្វីៗគ្រប់យ៉ាងដែលគ្រួសារលោកធ្លាប់មានត្រូវបាត់បង់ទាំងអស់ ជីវិតដែលរស់នៅផ្ទះធំទ្រនំខ្ពស់ បែរជាត្រូវធ្លាក់ខ្លួនមួយរំពេច គ្មានលុយបង់ថ្លៃសាលា គ្មានលុយបង់ថ្លៃភ្លើង ហើយសូម្បីតែផ្ទះក៏ត្រូវជួលគេនៅដែរ ។ដោយជីវភាពគ្រួសារមានការខ្វះខាតបែបនេះ Sunnyក៏សម្រេចចិត្តមកការងារធ្វើដើម្បីជួយសម្រាលបន្ទុក និងព្យាយាមរហូតដល់មានឱកាសធ្វើជាតារាសម្តែង។សរុបមកវិញឃើញថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ សុទ្ធតែកើតចេញពីការព្យាយាម។ ដូច្នេះសូមកុំអស់សង្ឃឹមឲ្យសោះ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះ អ្នកនឹងទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ៕ សូមទស្សនារូបភាពខាងក្រោម៖  
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon
Sunny Suwanmethanon