វីរបុរស Manchester United លោក Roy Keane បារម្ភពីចំណុចខ្សោយរបស់កីឡាករចំណូលថ្មីរបស់ Man Utd ១រូប

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៥:២៦
អង់គ្លេស៖ លោក Roy Keane វីរបុរសរបស់ Manchester United នៅតែបារម្ភអំពីសមត្ថភាពការពាររបស់ Harry Maguire ដែលជាខ្សែការពារមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលផ្ទេរមកក្រុម Manchester United កាលពីដើមរដូវក្តៅនេះក្នុងតម្លៃ៨០លានផោន។
Harry Maguire
Keane បានចង្អុលបង្ហាញយ៉ាងរហ័សថា Maguire មានសមត្ថភាពការពារអស្ចារ្យណាស់សម្រាប់បាល់ខ្ពស់ប៉ុន្តែគាត់សារភាពថាគាត់មានការព្រួយបារម្ភទៅលើល្បឿនរបស់កីឡាកររូបនេះ។Maguire លេងបាន៤ប្រកួតមកហើយក្នុងក្របខណ្ឌ Premier League រដូវកាលនេះប៉ុន្តែគាត់ជួយក្រុមមិនអោយរបូតគ្រាប់បាល់បានតែ ១ប្រកួតតែប៉ុណ្ណោះគឺប្រកួតទទួលជ័យជម្នះ ៤-០ នៅថ្ងៃបើកឆាករបស់ក្រុម Man United លើក្រុមតោខៀវ Chelsea។លោ Roy Keane បានប្រាប់ ITV ថា៖
Roy Keane និយាយក្នុង ITV
គួររម្លឹកផងដែរថា Maguire បានលេងពេញ ៩០ នាទីសម្រាប់អង់គ្លេសក្នុងជ័យជម្នះ ៤-០ លើប៊ុលហ្គារីកាលពីថ្ងៃសៅរ៍៕