ភ្នំពេញ៖ បើទោះជា
កញ្ញា លៀង ចាន់ឡា
ដែលជាអតីតបេក្ខភាព បានប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក
X Factor រដូវកាលទី១
ទទួលបានភាពបរាជ័យក្ដី
តែប្រជាប្រិយភាពនាងហាក់ដូចជាមានសន្ទុះការគាំទ្រ យ៉ាងខ្លាំងក្លាពី សំណាក់ប្រិយមិត្តដដែល។ក្នុងនោះដែរ
ចាន់ឡា ត្រូវប៉ាន់យ៉ាងខ្លាំងនិង ទទួលបានការងារក្នុង វិស័យសិល្បៈយ៉ាងច្រើន
មានទាំងថតសម្អាងការ និងសម្ដែងខ្សែភាពយន្តនានាជាច្រើន។ ស្រាប់តែថ្មីៗនេះ ដូចដែលធ្លាប់បានសន្យា តារាពន្លកថ្មីរូបនេះ បានចេញបទចម្រៀងមួយបទ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាមួយសម្លេងដ៏ក្រអួនក្រអៅរបស់នាងគ្រប់គ្នា។តាមរយៈបទនោះដែរ មានចំណងជើងថា
«ចង់តែនៅក្រមុំ» ដែលជាសំនៀងដើមរបស់ អ្នកស្រី
ហួយ មាស ប៉ុន្តែត្រូវបាន លៀង ចាន់ឡា យកមកបកស្រាយឡើងវិញ បានយ៉ាងពីរោះរណ្ដំ
ព្រមជាមួយនឹងកាយវិការយ៉ាងក្រមិចក្រមើម គួរឲ្យខ្នាញ់។យ៉ាងណាមិញ
គ្រាន់តែឃើញវីដេអូនោះភ្លាម មានហ្វេនៗជាច្រើនលួចសរសើរពី
លៀង ចាន់ឡា គ្រប់គ្នា
ដែលបានវិវត្តិខ្លួនក្លាយជា អ្នកសិល្បៈ បានយ៉ាងលឿនបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា ក្នុងបទ«ចង់តែនៅក្រមុំ»
លៀង ចាន់ឡា ក្នុងបទ«ចង់តែនៅក្រមុំ»