ធនាគារ ជីប ម៉ុង សម្ពោធ​សាខាថ្មី ​ម្ដង​៣​​​​ដំណាល​​គ្នា​!

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៥:៤៤
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើក​សម្ពោធ​​​៣​​សាខា​​បន្ថែមទៀត​ព្រមៗគ្នា គឺ​សាខាបឹងសាឡាង ​សាខា​ផ្សារ​ដើមថ្កូវ និង​​សាខាទួលគោក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ជាមួយ​នឹង​​​ការ​ផ្ដល់វត្ថុ​អនុស្សាវរីយ៍​​ពិសេស​ជូន​អតិថិជ​ន​​​ ដែល​មក​បង្កើត​​គណនី​​នៅ​សាខា​​ថ្មី​ទាំង​​៣​ ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ ថ្ងៃទី៣០ ខែ​កញ្ញា​។   
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
សាខាបឹងសាឡាង ស្ថិតនៅអគារលេខ១៩H ផ្លូវ ២៧១ ​សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ ៣៧ ផ្លូវ ២៧១ និង​​សាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង​១៨ ផ្លូវ១៩២៨ ដែល​ជា​​ទីតាំង​​ថ្មី​​​៣​​​បន្ថែម​​​ពី​​លើ​ការិយាល័យ​កណ្ដាល ​ស្ថិត​លើ​មហាវិថី​ម៉ៅសេទុង និង​​សាខានរោត្តម ស្ថិត​​នៅលើមហាវិថីព្រះ​នរោត្តម។ ឆ្លៀតក្នុងឱកាសនេះដែរ​លោក វ៉ាន់កាប់ ក៏បានលើកទឹកចិត្តសាធារណជនទូទៅ ជាពិសេស​អ្នកដែលមានទីលំនៅជិតសាខាថ្មីខាងលើ អាចចូលរួមស្វែងយល់ពីសេវាកម្មធនាគារ និងប្រូម៉ូសិនថ្មីៗពិសេសៗនៅតាមទីតាំងខាងលើ។
ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ជីប ម៉ុង
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺ​ជា​ពាណិជ្ជកម្ម​មួយ​របស់ក្រុមហ៊ុន ជីប ម៉ុង។ ធនាគារនេះអនុញ្ញាតិ​ឱ្យអតិថិជនដកប្រាក់ដោយមិនបាច់​ប្រើកាត និង​អាច​ជ្រើស​រើស​លេខ​គណនី​​ធនាគារ​​ដោយ​​ខ្លួន​ឯង​​បាន៕