អាយុទើបតែ២០ឆ្នាំទេ ប៉ុន្តែតារាប្រុសមុខបារាំង Ice ល្បីឈ្មោះខ្លាំង និងសង្ហាមិនណយ!

ថៃ​៖ សព្វថ្ងៃនេះសង្កេតឃើញថា​ មានតារាចំណូលថ្មីដែលពោរពេញទៅដោយសមត្ថភាពជាច្រើន កំពុងតែប្រជែងគ្នារះនៅលើវិថីសិល្បៈ។ នៅក្នុងនោះទៀតសោតក៏មាន តារាប្រុសវ័យ២០ឆ្នាំកូនកាត់អឺរ៉ុប លោកIce Paris ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ។ ដោយឡែកទោះបីជា Ice បង្ហាញខ្លួនពេញលេញ នៅក្នុងវិស័យសិល្បៈទើបតែបានរយៈពេលជាង៣ក៏ពិតមែន ប៉ុន្តែលោកអាចឆក់យកបេះដូងអ្នកគាំទ្រគ្រប់គ្នាបានយ៉ាងឆាប់រហ័ស ដោយទេពកោសល្យដ៏ប៉ិនប្រសព្វ ទាំងការច្រៀង រាំ និងសម្តែង ហើយថែមទាំងបូករួមជាមួយរូបរាងដ៏ស្រស់សង្ហារបស់លោកទៀតផង។ ជាក់ស្តែង ក្រោយពីចេញបទថ្មីដែលមានចំណងជើងថា «รักติดไซเรน (My Ambulance)» ទៀតបានធ្វើឲ្យប្រជាប្រិយភាពរបស់តារាប្រុសដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះកាន់តែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
Ice Paris
រូបភាពនៅក្នុងចម្រៀងថ្មី
រូបភាពនៅក្នុងចម្រៀងថ្មី