សាហាវណាស់លោកព្រះ!! ទាត់គ្មានប្រណៃកីឡាករថៃបន្តិចសោះ (មានវីដេអូ)

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៦:២២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បា័យន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ជួរមុខរបស់កម្ពុជា កីឡាករ ម៉ឺន សុភា បានប្រកួតឈ្នះកីឡាករម្ចាស់ខ្សែក្រវ៉ាត់ឆ្លងដែនមកពីប្រទេសថៃ ចេកស្យ៉ាម ដោយផ្ដួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី២។
កីឡាករ ម៉ឺន សុភា និងកីឡាករថៃ ចេកស្យ៉ាម
ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធធ្ងន់ៗដាក់គ្នាគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ ភ្លាមម៉ឺន សុភា បានទាត់យកៗទៅលើជើងក្រោមរស់កីឡាករថៃ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ពីរដង និងធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តខ្លាំង។ យ៉ាងណាក្រោយគោះជួបបញ្ចប់ទឹក ចេកស្យ៉ាម បានសម្រេចចិត្តបោះបង់ចោលការប្រកួត៕ ចង់ឃើញថា ម៉ឺន សុភា ទាត់ទៅលើលកីឡាករថៃបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖