យល់យ៉ាងណាដែរ ប្រសិនបើ BTS ចូលបម្រើកងទ័ពព្រមៗគ្នាក្នុងពេលតែមួយ?

កូរ៉េខាងត្បូង ៖ ថ្មីៗនេះសមាជិកក្រុម BTS ត្រូវបានគេរាយការណ៍ថា ពួកគេកំពុងគិតគូអំពី ការចូលបម្រើកងទ័ព ក្នុងពេលដំណាលគ្នា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី នៅមិនទាន់មានរបាយការណ៍ណាមួយ​ អាចបញ្ជាក់បានច្បាស់នៅឡើយទេ ថាពួកគេនឹងសម្រេចចិត្តបែបណា ចំពោះរឿងនេះ។ យ៉ាងណាមិញ បើយោងទៅតាម ការសន្និដ្ឋានរបស់អ្នកសារព័ត៌កូរ៉េជាច្រើន វាបង្ហាញថា វាមានភាគរយច្រើន ដែលពួកគេនឹងសម្រេចចិត្តបែបនេះ ព្រោះការចូលបម្រើកងទ័ពម្នាក់ម្ដង ពួកគេត្រូវចំណាយពេលចន្លោះពី ៤ឆ្នាំ ទៅ ១០ឆ្នាំ ទម្រាំតែបានត្រឡប់មករួបរួមគ្នាជាថ្មី។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ ពិបាកនឹងបញ្ចេញយោបល ព្រោះទោះបីជាទៅជុំគ្នា ឬទៅម្ដងម្នាក់ ក៏ពួកគេត្រូវតែទៅដដែល វាគ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះរឿងនេះ អ្នកគាំទ្រមួយចំនួនធំ បានត្រៀមចិត្តរួចស្រេចទៅហើយ។ ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?ទន្ទឹមនឹងនេះដែរ សមាជិកទាំង៧ បច្ចុប្បន្នកំពុងតែរីករាយនឹងវិស្សមកាលរបស់ពួកគេនៅឡើយ បន្ទាប់ពីផលិតផលអនុញ្ញាតឲ្យឈប់សម្រាករយៈពេលយូរ រហូតដល់ខែតុលាទើបចាប់ផ្ដើមការប្រគំតន្រ្តីបន្ត៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS