សឿយ វិសាល ថាកម្ពុជានឹងប្រើយុទ្ធសាស្រ្តនេះ ដើម្បីតតាំងជាមួយបារ៉ែន ថ្ងៃស្អែក

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ២០:៤៣
ភ្នំពេញ៖ មុនការប្រកួតមកដល់នៅថ្ងៃស្អែក ខ្សែការពារ និងជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិកម្ពុជា​ កីឡាករ សឿយ វិសាល បានទទួលស្គាល់ថា បារ៉ែន គឺជាក្រុមខ្លាំងមួយ ដែលមានកីឡាករល្អៗច្រើន។
យ៉ាងណានៅក្នុងសន្នីសីទកាសែតមុនការប្រកួត វិសាល បានឲ្យដឹងថា ក្រុមទាំងមូលនឹងលេងដោយទំនុកចិត្ត និងឆន្ទៈខ្ពស់សម្រាប់ការប្រកួតថ្ងៃស្អែក។ លើសពីនេះទៅទៀត វិសាល បានប្រាប់ឲ្យដឹងថាកម្ពុជានឹងព្យាយាមដាក់សម្ពាធឲ្យបានមុន ទៅលើក្រុមបារ៉ែន។
កីឡាករសឿយ វិសាល
គួរឲ្យដឹងដែរថា ចំណាត់ថ្នាក់ FIFA World Ranking របស់ក្រុមជម្រើសជាតិបាល់ទាត់ប៉ារែន ឈរនៅលើកម្ពុជាដល់ទៅ ៦១លេខឯណោះ ពោលគឺបារ៉ែន ១០៩ ខណៈគោព្រៃកម្ពុជា ១៧០៕