រន្ធត់ណាស់! អ្នករាំរបស់ហ្សូណូ និងវង្ស ដារ៉ារតនា ជួបគ្រោះថ្នាក់ឡានបុកពីក្រោយ ដាច់ដៃមួយចំហៀង

ភ្នំពេញ៖ កាលពីពេលមុននេះបន្តិច ដំណឹងដ៏អាក្រក់ អ្នករាំរបស់តារាចម្រៀងល្បីៗលោកហ្សូណូ និងលោកវង្ស ដារ៉ារតនា ដែលជាអតីតអ្នករាំប្រចាំប៉ុស្តិ៍លេខ៥នៅបុរីកីឡា បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថានភាពយ៉ាងគួរឲ្យបារម្ភ។ដោយលោកមានឈ្មោះថាស្នា កាលពីយប់មិញលោកក៏បានចេញពីកម្មវិធីមួយ ដែលខណៈពេលដែលជិះតាមផ្លូវនោះក៏មានរថយន្តមួយគ្រឿង បានបុកពីក្រោយពេញមួយទំហឹង បុកលោកប៉ើងរនាំងផ្ទះអ្នកនៅជិះនោះ ដែលធ្វើឲ្យមានរបួសធ្ងន់ខ្លាំងរហូតដល់ដាច់ដៃមួយចំហៀង ខណៈពេលនេះកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ដំណឹងមួយនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាក្តុកក្តួល និងតក់ស្លុតនៅក្នុងចិត្ត ដែលមិននឹកស្មានថាអ្នករាំរូបនេះ បានជួបរឿងបែបនេះ ស្របពេលដែលពេលនេះលោកកំពុងតែខ្វះខាត ត្រូវការជំនួយពីបណ្តាមិត្តដែលស្គាល់លោកផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ហ្សូណូ
វង្ស ដារ៉ារតនា
អ្នករាំរបស់តារាទាំង២នេះ
អ្ន្នករាំស្នា ជួបគ្រោះថ្នាក់
អ្ន្នករាំស្នា ជួបគ្រោះថ្នាក់
អ្ន្នករាំស្នា ជួបគ្រោះថ្នាក់