អ្នកដែលងប់ស្រលាញ់ ពណ៌ស ប្រាកដជាត្រូវចិត្ត នូវសម្លៀកបំពាក់របស់ ជីជី មិនខាន

ភ្នំពេញ៖ បើទោះបីជាមានរលកក្រោយ បានបោះជើងចូលក្នុងសិល្បៈច្រើនប៉ុណ្ណា ក៏ប្រជាប្រិយភាពរបស់ជីជី នៅតែរឹងមាំ និងនៅតែទទួលតំណែង ជាពិធីការិនីឆ្នើម នៅក្នុងប៉ុស្តិ៍ទូរទស្សន៍CTNដដែល។ជាមួយគ្នានោះដែរ ទន្ទឹមនឹងភាពល្បីល្បាញ វាក៏គូបផ្សំទៅនឹង សមត្ថភាព កេរ្តិ៍ឈ្មោះ និងរូបសម្រស់ ការតុបតែងខ្លួនផងដែរ មិនមែន មានតែរូបសម្ផស្សតែមួយមុខនោះទេ ទើបអាចនៅឈរជើងបានយូរនោះ។អ្វីដែលគេចាប់អារម្មណ៍នោះគឺ ថាជីជី ជាតារាដែលចូលចិត្តលេងម៉ូតនូវសម្លៀកបំពាក់ ពណ៌សខ្លាំងណាស់ ដែលហាក់ដូចជា មិនចោលនូវពណ៌នេះសោះតែម្តង ។ មិនថា ឈុតនោះ ជាខោអាវ ឬរ៉ូបទេ គឺនាងតែងជ្រើសរើសនូវពណ៍សជានិច្ច។ជាពិសេស ចំពោះពណ៌ស បើសិនអ្នកពាក់ មានស្បែកសទៀតនោះ កាន់តែធ្វើឲ្យ អាចលើកសម្រស់កាន់តែខ្លាំង លើសដើម កាន់តែទាក់ទាញក្រសែភ្នែក មហាជនឲ្យសម្លឹងមើលបាន៕
ជីជី
ជីជី
ជីជី
ជីជី
ជីជី
ជីជី
ជីជី