ចំណូលថ្មីឆ្នើមរបស់ Bayern មួយរូបថា គ្មាននរណា ជឿថាគេអាចមានតម្លៃខ្លួនដល់ ៨០លាននោះទេ!!

  • អង្គារ ១០ កញ្ញា, ២០១៩ ០៩:៤២
អាល្លឺម៉ង់៖ ពិតជារឿងភ្ញាក់ផ្អើលមួយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ​ដែលក្លិប Bayern Munich បានទិញយកកីឡាករខ្សែការពារ Lucas Hernandez
ខ្សែការពារជម្រើសជាតិបារាំងរូបនេះបានចាកចេញពី Atletico Madrid មកចូលរួមជាមួយជើងឯក Bundesliga រដូវកាលមុនក្នុងតម្លៃខ្លួន ៨០លានអឺរ៉ូ។ Lucas Hernandez គឺជាកីឡាករមួយរូបដែលមិនសូវទទួលបានការចាប់អារម្មណ៍ ប៉ុន្តែក្រោយការបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងក្នុងព្រឹតិ្តការណ៍ FIFA World Cup 2018 រូបគេទទួលបានការចាប់អារម្មណ៍ពីបណ្ដាក្លិបធំៗជាច្រើននៅអឺរ៉ុប។
និយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Canal Football Club ខ្សែការពារវ័យ ២៣ឆ្នាំ Hernandez បានប្រាប់ពីអារម្មណ៍របស់ខ្លួនជុំវិញតម្លៃខ្លួនរបស់គេថា៖
ឆ្លើយសំណួរថាហេតុអ្វីបានជា Bayern Munich ហ៊ានចំណាយប្រាក់ ៨០លានអឺរ៉ូដើម្បីទិញយករូបគេ ខ្សែការពារដែលកើតនៅទីក្រុង Marseille បានពន្យល់ថា៖