Man Utd ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Juventus ១រូប ប៉ុន្តែលោក Sarri បានបដិសេធមិនលក់

  • អង្គារ ១០ កញ្ញា, ២០១៩ ០៩:៤៤
អ៊ីតាលី៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa ស្ថិតក្នុងចំណោមកីឡាករដែលក្រុមបិសាចក្រហមសង្ឃឹមថានឹងទទួលបាននៅរដូវក្តៅប៉ុន្តែការខិតខំរបស់ពួកគេត្រូវបានបដិសេធដោយម្ចាស់ជើងឯក Serie A ។
កីឡាករDouglas Costa
ភ្នាក់ងារបាល់ទាត់លោក Giovanni Branchini បាននិយាយថាក្រុមបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Douglas Costa នៅរដូវក្តៅនេះ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri បានបដិសេធទៅលើការលក់។កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានទាក់ទងជាយូរមកហើយជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ជាពិសេសទៅ Old Trafford ។កីឡាកររូបនេះបានបង្ហាញពីទម្រង់លេងរបស់ខ្លួនប្រកបដោយសមត្ថភាពខ្ពស់បំផុត ជាមួយនឹងការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីទទួលបានកៅអី១១នាក់ដំបូង។លោក Branchini អ្នកតំណាងកីឡាករ Mattia De Sciglio ដែលជាមិត្តរួមក្រុមរបស់ Costa បានប្រាប់ Daily Mail ថា៖លោកបានបន្តទៀតថា៖
លោក Branchini
គួររំលឹកផងដែរថា Costa បានចូលរួមជាមួយ Shakhtar Donetsk ពី Gremio ក្នុងឆ្នាំ ២០១០ ហើយនឹងចំណាយពេល ៥ ឆ្នាំជាមួយក្លឹបនៅអ៊ុយក្រែនមួយនេះ។ បន្ទាប់មកគាត់បានប្តូរទៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich មុនពេលផ្លាស់ទៅ Juventus ក្នុងលក្ខណ្ឌខ្ចីជើងនៅឆ្នាំ ២០១៧៕ប្រភព៖ Goal