អបអរ! ស្ត្រីម្នាក់មានកូនប្រុស១០នាក់ ចុងក្រោយសម្រាលបានកូនស្រីពៅមួយនឹងគេដែរ

  • អង្គារ ១០ កញ្ញា, ២០១៩ ០៩:៥២
អង់គ្លេស៖ ស្ត្រីម្នាក់ជាម្ដាយដំបូងគេបង្អស់នៅក្នុងប្រទេសអង់គ្លេសដែលសម្រាលបានកូនប្រុស១០នាក់ជាប់ៗគ្នា ប៉ុន្ដែថ្មីៗនេះ នាងសម្រាលកូនទី១១ជាកូនស្រី។ប្រភពបានឲ្យដឹងថា អ្នកស្រី Alexis តែងតែអស់សង្ឃឹមនៅពេលដែលសម្រាលបានកូនប្រុស។ អ្នកស្រីនិងស្វាមី មានបំណងចង់បានកូនស្រីម្ដង ព្រោះកូនប្រុសមានចំនួន១០នាក់រួចមកហើយ។ អំឡុងពេលពរពោះ អ្នកស្រីគិតថា កូនទី១១ប្រាកដជាកូនប្រុសទៀតហើយ ដូច្នេះគ្មានអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលឡើយ។
សមាជិកគ្រួសារ
អ្នកស្រី Alexis បាននិយាយថា៖
អ្នកស្រីនិងកូនស្រីពៅ
ប្រភពបានបន្ដថា កូនស្រីពៅទី១១មានឈ្មោះថា Cameron ទើបតែសម្រាលបាន​រយៈពេល២សប្តាហ៍ប៉ុណ្ណោះ។ ទារិកា Cameron បានទទួលក្ដីស្រលាញ់ពីបងប្រុសទាំង១០របស់នាង ដែលមានអាយុចាប់ពី២ឆ្នាំរហូតដល់១៦ឆ្នាំ។ លោក David ដែលត្រូវជាស្វាមីបាននិយាយថា៖
សមាជិកគ្រួសារ
ប្រភពបានបន្ដទៀតថា ស្វាមីភរិយាមួយគូនេះ មិនមានគម្រោងនឹងបង្កើតកូនទៀតនោះទេ។ ពួកគេតែងតែបានទទួលពាក្យមិនល្អពីអ្នកជិតខាងឬមិត្តភក្ដិដោយសារតែចំនួនកូនដែលពូកគេមាន។ ទោះជាយ៉ាងណាក្ដី ពាក្យទាំងនោះមិនបានធ្វើឲ្យពួកគេគិតច្រើនទេ។យ៉ាងណាមិញ ក្រោយពីសម្រាលកូនបាន២សប្តាហ៍ អ្នកស្រី Alexis នឹងវិលត្រលប់ទៅធ្វើការវិញ។ ទោះបីហត់នឿយយ៉ាងណា ស្វាមីភរិយាមួយគូនេះ មានសេចក្ដីសុខជាខ្លាំងដែលមានក្រុមគ្រួសារដ៏ធំមួយ សម្រាប់លើកទឹកចិត្ត៕
សមាជិកគ្រួសារ
សមាជិកគ្រួសារ