ហ្វេនៗពេញចិត្តខ្លាំង ក្រោយឃើញវីដេអូJinyoung ស្ទុះទៅចាប់អ្នកថតរូប ដែលដើរជ្រុលទៅបុកអ៊ំស្រីម្នាក់! (មានវីដេអូ)

ថៃ៖ កាន់តែធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍កម្លោះសង្ហា Jinyoung សមាជិកក្រុមចម្រៀងបុរសGOT7 ថែមមួយកម្រិតទៀតហើយ ក្រោយពីបានឃើញទង្វើដ៏គួរឲ្យកោតសរសើររបស់លោក នៅអាកាសយានដ្ឋាន មុនពេលហោះហើរត្រលប់ទៅប្រទេសកូរ៉េវិញ។ ដោយក្រោយពីបញ្ចប់ការប្រគំតន្ត្រី រយៈពេល៤ថ្ងៃរបស់ក្រុមGOT7 នៅក្នុងទីក្រុងបាងកក ប្រទេសថៃ សមាជិកទាំង៧នាក់របស់ក្រុម ត្រូវហោះហើរទៅកាន់ប្រទេសកូរ៉េវិញទាំងយប់ភ្លាមៗតែម្តង។ ជាក់ស្តែង រាល់ពេលពួកគេទៅដល់អាកាសយានដ្ឋាន តែងតែមានអ្នកគាំទ្រជាច្រើនមកចាំជូនដំណើរ និងថតរូបជាដើម។ ខណៈពេលដែលអ្នកគាំទ្រឈរតម្រង់ជួរគ្នា ស្រែកជូនដំណើរពួកគេ ស្រាប់តែមានបុរសជាអ្នកថតរូបម្នាក់ ដែលតាមផ្តិតយករូបភាពរបស់ក្រុមGOT7 បានដើរថយក្រោយជ្រុលទៅបុកអ៊ំស្រីម្នាក់ដែលឈរពីក្រោយ។ ភ្លាមៗនោះJinyoung បានស្ទុះយ៉ាងលឿនទៅចាប់បុរសម្នាក់នោះ ហើយថែមទាំងអោនសុំទោសអ៊ំស្រីដែលត្រូវគេបុក ដោយការព្រួយបារម្ភទៀតផង។ ដោយឡែកមានអ្នកថតវីដេអូបាន សកម្មភាពទាំងស្រុងនៅពេលនោះ រួចយកមកចែកចាយបន្តនៅក្នុងបណ្តាញសង្គម។ ក្រោយពីវីដេអូបានបង្ហោះចូលក្នុងចូលក្នុងប្រព័ន្ធអ៊ីនធើណែត ស្រាប់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ហើយគ្រប់គ្នាថែមទាំងសរសើរពីទង្វើដ៏ប្រពៃរបស់Jinyoung ទៀតផង៕​ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
Jinyoung
Jinyoung
Jinyoung
Jinyoung
Jinyoung