Arsenal ចង់ចែចូវកីឡាករមួយរូបនៅលីគកំពូលចិន

  • អង្គារ ១០ កញ្ញា, ២០១៩ ១០:២២
អង់គ្លេស៖ Arsenal អាចនឹងមានឱកាសក្នុងការចុះហត្ថលេខាលើ កីឡាករ Yannick Carrasco ដែលបានដាក់ការចាប់អារម្មណ៍ជាមួយកីឡាកររូបនេះជាយូរណាស់មកហើយ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញថាក្លឹបរបស់គាត់ Dalian Yifang នៅលីគកំពូលចិនកំពុងរៀបចំស្វែងរកអ្នកជំនួស។
កីឡាករYannick Carrasco
ក្រុមកាំភ្លើងធំបានខកខានក្នុងការនាំយកកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះម្ដងរួចទៅហើយនៅពេលដែលគាត់ចាកចេញពី Atletico Madrid នៅឆ្នាំ ២០១៨។កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានជ្រើសរើសចូលរួមជាមួយក្រុម Dalian Yifang ដែលសព្វថ្ងៃកំពុងលេងនៅក្របខណ្ឌ Chinese Super League ដែលជាកន្លែងដែលគាត់លេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Newcastle លោក Rafa Benitez។តាមរបាយការណ៍បានអោយដឹងថា Carrasco រកចំណូលបានជិត ១៧៥.០០០ ផោនក្នុងមួយសប្តាហ៍នៅប្រទេសចិនហើយប្រហែលជាត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគាត់ត្រឡប់មកអឺរ៉ុបវិញ។
កីឡាករYannick Carrasco
ក្លឹបនៅប្រទេសចិនមួយនេះ ត្រូវបានគេរាយការណ៍ថានឹងធ្វើការផ្ទេរយកកីឡាករ Dries Mertens របស់ Napoli នៅខែមករាខាងមុខនេះដើម្បីជំនួសកន្លែង Carrasco។ កុងត្រារបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយប្រសិនបើគាត់មិនត្រូវបានគេផ្តល់ជូនកុងត្រាថ្មីទេនោះ គាត់នឹងអាចចាប់ផ្តើមពិភាក្សាជាមួយក្លិបផ្សេងទៀតបន្ទាប់ពីបុណ្យណូអែល។ ប្រសិនបើគាត់ត្រូវបានចុះហត្ថលេខាសម្រាប់ក្រុមរបស់លោក Benitez វាអាចជាផ្លូវមួយសម្រាប់មិត្តរួមក្រុមបែលហ្ស៊ិករបស់គាត់ដើម្បីផ្លាស់ប្តូរកន្លែងជាមួយគាត់ហើយបំពេញការវិលត្រឡប់ទៅលេងនៅអ៊ឺរ៉ុបវិញ។
កីឡាករ Dries Mertens
គួររំលឹកផងដែរថាកាលពីខែមីនា Carrasco បាននិយាយថា៖ប្រភព៖ thesun