កូនក្រុម សុគន្ធកញ្ញា បេក្ខភាព សំ សុវណ្ណារ៉ាក លុតជង្គង់អរគុណនាងកណ្តាលឆាក ពេលជាប់បានទៅវគ្គបន្ត! (មានវីដេអូ)

ភ្នំពេញ៖ ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃបែបណាក្តី ក៏ប៉ុន្តែតារាស្រីអ្នកនាងឱក សុគន្ធកញ្ញា នៅតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ខណៈពោះកាន់តែធំឡើង តែនាងនៅតែចេញទៅធ្វើគណកម្មការX Factor យ៉ាងរលូន និងរឹងមាំយ៉ាងខ្លាំង។ជាក់ស្តែងនៅក្នុងកម្មវិធីសប្តាហ៍នេះ តារាស្រីរូបនេះមានកូនក្រុមប៉ុន្មានរូបដែលនាងបានកាន់ដៃ បង្រៀនណែនាំ ដើម្បីទៅកាន់វគ្គបន្ត ដោយក្នុងនោះក៏មានបេក្ខភាពលោក សំ សុវណ្ណារ៉ាក បានបង្ហាញនូវសមត្ថភាពយ៉ាងល្អ នៅក្នុងសប្តាហ៍នេះ។​ដោយសារតែមានការពេញចិត្តពីអ្នកគាំទ្រ បេក្ខភាពរូបនេះក៏ទទួលបានការផ្ញើសារច្រើន រហូតបានទៅវគ្គបន្តនៅសប្តាហ៍ក្រោយ។តាមរយៈសកម្មភាពភាពពេលហៅឈ្មោះអ្នកជាប់ បេក្ខភាពរូបនេះបានបង្ហាញក្តីរំភើបយ៉ាងខ្លាំងនៅលើកណ្តាលឆាក ដោយបានលុតជង្គង់អរគុណដល់មេក្រុមរបស់ខ្លួន ដែលលោកបានហៅថាជាម្តាយទី២ ដោយនាងបានបង្រៀន និងណែនាំរហូតបានជាប់ទៅវគ្គបន្ត។ ដោយក្នុងនោះលោកបានបង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖សូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ៖
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងកូនក្រុមសំ សុវណ្ណារ៉ា
សំ សុវណ្ណារ៉ា កូនក្រុមសុគន្ធកញ្ញា
ពេលប្រកាសលទ្ធផល
ពេលប្រកាសលទ្ធផល
ពេលប្រកាសលទ្ធផល
កូនក្រុមសុគន្ធកញ្ញា លុតជង្គង់ចំពោះនាង
កូនក្រុមសុគន្ធកញ្ញា លុតជង្គង់ចំពោះនាង
កូនក្រុមសុគន្ធកញ្ញា លុតជង្គង់ចំពោះនាង