Felix ប្រាប់ទៅអ្នកគាំទ្រ ឲ្យធ្វើរឿងអស្ចារ្យមួយ នៅល្ងាចនេះ ដើម្បីជាកំលាំងចិត្តដល់ក្រុមកម្ពុជា

  • អង្គារ ១០ កញ្ញា, ២០១៩ ១០:៤៨
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ថាពិតជារីករាយដែលបានប្រកួតជាមួយជើងខ្លាំងដូចជាបារ៉ែន ហើយក្រុមនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព។
ទន្ទឹមនឹងនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ចង់ឲ្យអ្នកគាំទ្រមកចូលរួមគាំទ្រឲ្យបានច្រើនកុះករ ដូចថ្ងៃដែលកម្ពុជា ប្រកួតជាមួយនឹងហុងកុងអីចឹងដែរ។ លោកបាននិយាយថា កំលាំងចិត្តអ្នកគាំទ្រគឺជាកីឡាករទី១២ ដែលជាកាតាលីករជួយជំរុញឲ្យកីឡាករទាំងអស់មានទឹកចិត្ត និងភាពក្លាហានក្នុងការប្រកួត។
លោក Felix
គួររម្លឹកដែរថា គោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមភ្ញៀវមកពីអាស៊ីខាងលិច បារ៉ែន នៅល្ងាចម៉ោង ៦:៣០នាទីថ្ងៃនេះ ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈសំបុត្រចូលទស្សនាប្រភេទ១ ត្រូវបានលក់អស់ ស្របពេលដែលសំបុត្រប្រភេទ២ នៅសល់តិចជាង ៩ពាន់សន្លឹកប៉ុណ្ណោះ នេះបើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕