ខ្លោចចិត្ត! បាត់មុខយូរ តារាសម្ដែង ណូ ជ័យរឹទ្ធី ធ្លាក់ខ្លួន ឈឺទឹកនោមផ្អែមធ្ងន់ធ្ងរ

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់ពីលោក​ ណូ ជ័យរិទ្ធី ហៅតូ ដែលជាតារាសម្ដែងប្រុស ដែលតែងតែលេចមុខមាត់ ក្នុងការសម្ដែងបទចម្រៀង និងខ្សែភាពយន្តជាច្រើនផងដែរនាពេលកន្លងមក។ប៉ុន្តែ ស្ងាត់ៗបែរជា បាត់វត្តមានរបស់លោក តូ ពីវិស័យសិល្បៈឈឹងតែម្ដង ធ្វើឲ្យហ្វេនៗមានការនឹករម្លឹកយ៉ាងខ្លាំង និងកើតមានមន្ទិលសង្ស័យចង់ដឹងពី សុខទុក្ខរបស់រូបគេគ្រប់គ្នា។ទន្ទឹមនឹងនេះ ស្រាប់តែលេចលឺដំណឹងមកថា លោក ណូ ជ័យរិទ្ធី កំពុងជួបទុក្ខធំ មានជម្ងឺទឹកនោមផ្អែម និងលើសជាតិអាស៊ីត កំពុងសម្ងំសម្រាកព្យាបាល។ លើសពីនេះ កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់ លោក ហេង ឡុង បានបង្ហោះរូបភាពជាច្រើនសន្លឹក​ របស់លោក រិទ្ឋី ក្នុងរូបរាងកាយស្គមរីងរ៉ៃ សល់តែស្បែកដណ្ដប់ឆ្អឹង មានសភាពស្លេកស្លាំង គួរឲ្យអាណិតជាពន់ពេក។ក្នុងនោះដែរ លោក ហេង ឡុង បានអមមកជាមួយសារថា៖ អ្វីដែលពិសេស គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមិត្តក្នុងបណ្ដាញសង្គម ចែករំលែកនូវដំណឹងដ៏សោកសៅនេះគ្រប់គ្នា ថែមទាំងមានមិត្តសិល្បករជាច្រើន ចូលរួមជួយបរិច្ចាគជា ថវិការដល់​តារាសម្ដែងប្រុសកម្សត់នេះផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
លោក​ ណូ ជ័យរិទ្ធី ហៅតូ
លោក​ ណូ ជ័យរិទ្ធី ហៅតូ
លោក​ ណូ ជ័យរិទ្ធី ហៅតូ ពេលធ្លាក់ខ្លួនឈឺ
លោក​ ណូ ជ័យរិទ្ធី ហៅតូ ពេលធ្លាក់ខ្លួនឈឺ
ស្ថានភាពកាន់តែធ្ងន់ធ្ងររបស់ លោកតូ