រំជួលចិត្ត! ឪពុកវ័យចំណាស់ខំសន្សំប្រាក់យ៉ាងយូរ ដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុស

  • អង្គារ ១០ កញ្ញា, ២០១៩ ១៣:២៦
ហ្វីលីពីន៖ ឪពុកម្ដាយគ្រប់រូបតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនៗ ទោះបីជាត្រូវពិបាកហត់នឿយយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ថ្មីៗនេះ ក្នុងប្រទេសហ្វីលីពីន ឪពុកក្រីក្រវ័យចំណាស់ម្នាក់ យកប្រាក់ដែលខំសន្សំយ៉ាងយូរ ដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុស។ យោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Philippine trends and news បានបង្ហោះរូបភាពដែលបង្ហាញពីបុរសវ័យចំណាស់និងកូនប្រុសកំពុងឈរពីមុខកន្លែងគិតប្រាក់ ដោយសរសេរថា៖រឿងរ៉ាវរបស់គាត់កំពុងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងបានទទួលការកោតសរសើរ និងអាណិតអាសូរទៀតផង។យ៉ាងណាមិញ មានមហាជនមួយចំនួនបានស្នើសុំលេខទំនាក់ទំនង ឬអាស័យដ្ឋានដើម្បីផ្ដល់ជាជំនួយទៅដល់គាត់ផងដែរ៕
ឪពុកកំពុងរាប់កាក់
ឪពុកកំពុងរាប់កាក់
ឪពុកកំពុងរាប់កាក់