នៅចាំក្រុម Baby V.O.X ដ៏ល្បីបានទេ? ពេលនេះសមាជិកម្នាក់ប្រកាសរៀបការហើយ

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបានសិក្សា មើលចិត្តគ្នាអស់រយៈពេល ៣ឆ្នាំ ពេលនេះតារាចម្រៀងស្រី Kan Mi Yeon សមាជិកក្រុម Baby V.O.X បានសម្រេចចិត្តប្រកាសដំណឹងរៀបការ ជាមួយតារាសម្តែង Hwang Ba Wool ជាផ្លូវការហើយ។ភ្នាក់ងារគ្រប់គ្រង Kan Mi Yeon ថ្មីៗនេះទើបតែបានប្រកាសដំណឹងថា អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ នឹងធ្វើឡើងជាលក្ខណៈឯកជន នៅថ្ងៃទី៩ ខែវិច្ឆិកា នៅឯព្រះវិហារមួយកន្លែងក្នុងទីក្រុងសេអ៊ូល។ក្នុងនោះដែរ កូនកម្លោះរបស់នាង គឺជាតារាសម្តែង Hwang Ba Wool ត្រូវបានគេស្គាល់ថា មានអាយុតិចជាងនាងរហូតដល់ទៅ ៣ឆ្នាំ។ យ៉ាងណាមិញ ស្នេហារបស់ពួកគេ មើលទៅពិតជាផ្អែមល្ហែមណាស់ ទោះបីទាក់ទងគ្នាជាច្រើនឆ្នាំទៅហើយក្ដី៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Baby V.O.X
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon
រូបភាព Kan Mi Yeon និង Hwang Ba Wool