ខ្លាំងគូជាមួយខ្លាំង! គូស្នេហ៍វ័យវិទ្យាល័យ ប្រលងជាប់និទ្ទេសA ទាំងពីរនាក់ ទទួលបានការសរសើរពីមហាជន

  • អង្គារ ១០ កញ្ញា, ២០១៩ ១៤:១១
ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី៩ ខែ៩ឆ្នាំ២០១៩នេះ លទ្ធផលនៃការប្រលង បាក់ឌុប បានប្រកាសហើយដែលក្នុងនោះមានបេក្ខជនជាច្រើនបានជាប់បានទទួលបាននូវលទ្ធផលល្អ ស្របពេលដែលមានបេក្ខជនមួយចំនួនក៏មិនបានទទួលបាននូវជោគជ័យៅក្នុងការប្រលងឆ្នាំនេះផងដែរ។នៅក្នុងនោះដែរ សង្កេតឃើញថាអ្នកជាប់និទ្ទេសA មានច្រើន ក៏ប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងនោះគឺគូស្នេហ៍វ័យវិទ្យាល័យមួយគូមានឈ្មោះឡេង សុដាវ៉ាន់ និងតេក ច័ន្ទវាសនា ដែលជាសិស្សមកពីវិទ្យាល័យច្បារអំពៅ បានប្រឡងជាប់និទ្ទេសA ទាំង២នាក់ ក្រោមការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។តាមរយៈការបង្ហោះមួយនេះ ប្អូនប្រុសតេក ច័ន្ទវាសនា ក៏បានធ្វើការសរសេរបន្ថែមយ៉ាងដូច្នោះថា៖ជាមួយគ្នានេះដែរបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរួមអបអរដល់ពួកគេគ្រប់គ្នា ដែលបានទទួលនូវលទ្ធផលល្អទាំងគូបែបនេះ មិនត្រឹមតែប៉ុណ្ណោះក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមតែម្តង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
គូស្នេហ៍វ័យវិទ្យាល័យជាប់និទ្ទេសA
គូស្នេហ៍វ័យវិទ្យាល័យជាប់និទ្ទេសA
គូស្នេហ៍វ័យវិទ្យាល័យជាប់និទ្ទេសA
តេក ច័ន្ទវាសនា ជាប់និទ្ទេសA
ឡេង សុដាវ៉ាន់
លទ្ធផលការប្រលងរបស់ឡេង សុដាវ៉ាន់
លទ្ធផលការប្រលងរបស់តេក ច័ន្ទវាសនា