R. Madrid រៀបគម្រោង ១៥០លាន បូកថែមជួរមុខម្នាក់ ដើម្បីទិញយក​ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ

  • អង្គារ ១០ កញ្ញា, ២០១៩ ១៣:៣៧
អេស្ប៉ាញ៖ ក្រោយបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Neymar Jr មកកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅ ពេលនេះលោក Zinedine Zidane បានសម្លឹងឃើញខ្សែប្រយុទ្ធពេញដោយទេពកោសល្យមួយរូបហើយ នេះបើតាមប្រភពពី Diario Gol។
លោកZinedine Zidane
ប្រភពដដែលបានឲ្យដឹងទៀតថា ខ្សែប្រយុទ្ធនោះគឺកីឡាករជម្រើសជាតិបារាំង Kylian Mbappe របស់ក្លិប Paris Saint-Germain ខណៈការដាក់សំណើសុំទិញពីក្លិបយក្សអេស្ប៉ាញ Real Madrid អាចនឹងធ្វើឡើងនៅរដូវក្ដៅលើកក្រោយ។
កីឡាករKylian Mbappe
បើសិនជាការផ្ទេរអាចកើតឡើងមែននោះតម្លៃខ្លួនរបស់ Mbappe នឹងមិនថោកនោះទេ ហើយ PSG ក៏មិនអនុញ្ញាតឲ្យរូបគេចាកចេញក្នុងតម្លៃខ្លួនទាបផងដែរ។ ដូច្នេះ Real Madrid ទំនងជាអាចនឹងចំណាយកញ្ចប់ថវិកាធំ ដើម្បីទិញយក Mbappe។ ឆ្លើយតបនឹងបញ្ហានេះអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បានរៀបចំគម្រោងក្នុងការដាក់សំណើ ១៥០លានអឺរ៉ូ បូកថែមខ្សែប្រយុទ្ធវ័យក្មេង Vincius Jr ទៅឲ្យ PSG ជាថ្នូរនឹងការនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Mbappe មកកាន់រាជធានីរបស់អេស្ប៉ាញ៕
កីឡាករVincius Jr