ពិការដៃជើងទាំងសងខាង យកមាត់ដើម្បីសរសេរក៏ពិតមែន តែសិស្សម្នាក់នេះ ទទួលបានលទ្ធផលយ៉ាងគាប់ចិត្ត ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ

  • អង្គារ ១០ កញ្ញា, ២០១៩ ១៥:០៤
កំពង់ធំ៖ នាព្រឹកនេះគឺជាថ្ងៃប្រកាសលទ្ធផលសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ នៅតាមបណ្តារខេត្តក្រុង ដែលបានធ្វើកាប្រឡងតាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។យ៉ាងណាមិញ ខណៈពេលដែលប្រកាសលទ្ធផលនេះដែរ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយឃើញផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះរូបសិស្សម្នាក់មានកាយសប្បទាមិនគ្រប់គ្រាន់ ឈ្មោះថា ទុយ សុខដុង មកពីខេត្ត កំពង់ធំ ដោយរូបប្អូនបានទទួលនិទ្ទេស D ក្នុងការប្រឡងបាក់ឌុបនេះ បើទោះក្នុងការប្រឡងប្អូនបានប្រើមាត់ក្នុងការសរសេរក៏ដោយ។ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងក្តីអាណិតអាសូរ និងពោលសរសើររូបប្អូនជាខ្លាំង ក្នុងការខិតខំប្រឹងប្រែង ប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២នេះ ដោយជោគជ័យជាមួយនិទ្ទេសយ៉ាងគាប់ចិត្ត។ម៉្យាងវិញទៀត មហាជនជាច្រើន បានលើកទឹកចិត្តដល់ ប្អូន ទុយ សុខដុង ឲ្យខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត នៅសកលវិទ្យាល័យ ដើម្បីជាគំរូដ៏ល្អ ក៏ដូចជាការលើកទឹកចិត្តដល់ជនពិការដ៏ទៃទៀត កុំឲ្យបាក់ទឹកចិត្តនិងតស៊ូក្នុងឆាកជីវិតដើម្បីទទួលបានភាពជោគជ័យដូចរូបប្អូន៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
ទុយ សុខដុង
ទុយ សុខដុង
ទុយ សុខដុង
ទុយ សុខដុង
ការបង្ហោះរបស់ក្រសួង